Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម លើកទឹកចិត្ត​ដល់់បងប្អូន​ជនរួមជាតិ​បន្ត​ចូលរួម​ផ្តល់​ជា​មតិយោបល​ក្នុងន័យ​ស្ថាបនា​និង​កែលំអរ​ថែមទៀត ដើម្បី​បន្ត​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​

spot_img

​ភ្នំពេញ​៖សម្ដេច​ក្រឡាហោម​សខេង​បាន​មានប្រសាសន៍ថា​ ​ថ្ងៃ​ម្សិលមិញ​នេះ ក្នុងនាម​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខ្ញុំ​បាន​ដឹកនាំ​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ស្តីពី​ការត្រួតពិនិត្យ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែលមាន​រយៈពេល​មួយ​សប្តាហ៍​កន្លងមក ។

​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី ៩ ខែឧសភា​ឆ្នាំ ២០២០ បានចេញ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ដោយ​លើកឡើង​ខ្លឹមសារ​ថា​ ​លទ្ធផល​គួរកត់សម្គាល់​ក្នុង​រយៈពេល​មួយ​សប្តាហ៍​នេះ គឺ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ស្លាប់បាត់​បង់ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ មានការ​ថយចុះ​បើ​ប្រៀបធៀប​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​មុន​មានការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ។

​សម្ដេច​បាន​បញ្ជាក់ថា​ ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន​បានល្អ​ប្រសើរ ។

​ជាពិសេស​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ផ្ញើ​សារ និង​ការបញ្ចេញមតិ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ផ្ទាល់​តែម្តង ដែល​សុទ្ធតែជា​សារ និង​មតិ​ប្រកបដោយ​ខ្លឹមសារ​ចូលរួម​ស្ថាបនា​និង​កែលំអរ ។

​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរួមជាតិ​បន្ត​ចូលរួម​ផ្តល់​ជា​មតិយោបល់​ក្នុងន័យ​ស្ថាបនា​និង​កែលំអរ​ថែមទៀត​ដើម្បី​បន្ត​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​គឺ​មានន័យថា​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នឹង​កាន់តែ​ថយចុះ ចំនួន​អ្នកស្លាប់​កាន់តែ​តិច សណ្តាប់ធ្នាប់​សាធារណៈ​កាន់តែ​មាន​របៀប​រៀបរយ​ល្អប្រសើរ សមជា​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ជា​ប្រជាជាតិ​ស៊ី​វិ​ល័យ ។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ស្ដីពី​លទ្ធផល​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដែល​ចាប់​អនុវត្ត​តាំងពី​ថ្ងៃទី ១ ឧសភា​ឆ្នាំ ២០២០​។ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​កន្លងទៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ត្រួត​ពិនិត្យឃើញ​នូវ​បទល្មើស​នឹងធ្វើ​ការពិន័យ​ចំពោះ​យានយន្ត​ល្មើសច្បាប់​សរុប​ចំនួន ១៣៩៦៨​ករណី​ក្នុងនោះ​មាន​ទោចក្រយានយន្ត​និង​ត្រីចក្រយានយន្ត ចំនួន​១០៨១៥​ករណី ស្មើនឹង​៧៧​ភាគរយ និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ៣១៥៣​ករណី ស្មើនឹង​២៣​ភាគរយ​។ ជាមួយគ្នានេះ​ស្ថានភាព​ចរាចរណ៍​មាន​ភាពល្អប្រសើរ​ជាង​មុន​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៤៣ លើក ៩៥ លើក​ថយចុះ ៥២ លើក​ស្មើ ៤៤​ភាគរយ ស្លាប់ ២៤ លើ ៤០​នាក់​ថយចុះ ១៦​នាក់ ស្មើ ៤០ ភាគរយ​របួស ៥៦ នាក់​លើ ១១៥​នាក់​ថយចុះ ៥៩ នាក់​ស្មើ ៥១,៣០ ភាគរយ ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ខែឧសភា ឆ្នាំ ២០១៩​។ បើ​ប្រៀបធៀប​ជាមួយ​សប្តាហ៍​ទី ៤ នៃ​ខែមេសា​ឆ្នាំ ២០២០ មុននេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៤៣ លើក​លើ ៥៥ លើក​ថយចុះ ១២ លើក​ស្មើ ២២​ភាគរយ ស្លាប់​២៤ នាក់​លើ ៣៥ នាក់​ថយចុះ ១១ នាក់​ស្មើ ៣១​ភាគរយ របួស​៥៦​លើ​៥៨ ថយចុះ​២​នាក់ ស្មើ​៣​ភាគរយ​។ ចំណុច​កត់សម្គាល់​នោះ​គឺ​អ្នកប្រើប្រាស់​ផ្លូវ​យ៉ាងច្រើន​លើសលប់​នៅ​ទូទាំងប្រទេស​បាន​ចូលរួម​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស​ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ការគោរព​ច្បាប់​និង​ជា​ប្រភព​លើកទឹកចិត្ត​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់​មាន​ស្មារតី​បន្ត​អនុវត្ត​ភារកិច្ច​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត​៕

ដោយ​៖​កូ​ឡាប​

spot_img
×