Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​៤​នាក់ ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​២​ថង់ ម៉ូតូ​២​គ្រឿង នៅ​ចំណុច​ស្រុក​មោងឫស្សី​

spot_img

​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​៤​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​២​ថង់ ម៉ូតូ​២​គ្រឿង​និង​សម្ភារ​ពាក់ព័ន្ធ​មួយទៀត កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​
​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច ប្រឡាយ​ចិន ស្ថិតក្នុង​ក្រុមទី​៤ ភូមិ​រលួស ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៤​នាក់ ដែល​ចាប់​ឃាត់ខ្លួន ទី​១ ឈ្មោះ​សឿង និ​រក្សា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ទី​២ ឈ្មោះ​ខែ​ន អ​គ្នេ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ទី​៣ ឈ្មោះ​សឿ​ម វុទ្ធី ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​តា​តុ​ក​២ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ទី​៤ ឈ្មោះ​ឆោម លឿ​ត ហៅ​ឃ្លឿ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង (​ម្នាក់នេះ​មាន​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តបាត់ដំបង​)​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​២​ថង់ ទម្ងន់​៣,១៧​ក្រាម ម៉ូតូ​ចំនួន​២​គ្រឿង កញ្ចប់​បារី​១ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច ប្រឡាយ​ចិន ស្ថិតក្នុង​ក្រុមទី​៤ ភូមិ​រលួស ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កំពុង សាកសួរ​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ហើយ​៕ ដោយៈ​អ៊ុង​សា​រុំ​

spot_img
×