Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ គ្រាន់តែ ១​ថ្ងៃ ប្រេ​ស៊ី​ល​មាន​អ្នកស្លាប់​ជិត ៨០០​នាក់ និង​អ្នក​ឆ្លង​ជាង ១០.០០០​នាក់​

spot_img

​ប្រេ​ស៊ី​ល​៖ ប្រទេស​ប្រេ​ស៊ី​ល បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ១០.២២២​នាក់​កាលពី​ថ្ងៃ​សុក្រ ហើយ​នៅ​ថ្ងៃ​ដដែល​នោះដែរ មាន​អ្នកស្លាប់​ចំនួន ៧៥១​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងសុខាភិបាល​នៃ​ប្រទេស​នេះ​។​

​ចំនួន​អ្នកស្លាប់​កាលពី​ថ្ងៃ​សុក្រ បាន​បំបែក​កំណត់​ត្រាំ​ចាស់​នៃ​អ្នកស្លាប់​ចំនួន ៦១៥​នាក់ កាលពី​ថ្ងៃ​ពុធ​។ រហូតមកដល់​ពេលនេះ ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​វីរុស​សរុប​ទាំងអស់​ចំនួន ១៤៥.៣២៨​នាក់ និង​មាន​អ្នកស្លាប់ ៩.៨៩៧​នាក់​។​

​ប្រទេស​នេះ​ក៏មាន​អ្នកជា​សះស្បើយ​ច្រើនជាង ៥៥.០០០​នាក់​ផងដែរ​។​

​អ្នកជំនាញ​បាន​និយាយថា តួលេខ​នៃ​អ្នក​ឆ្លង​ទំនងជា​ខ្ពស់​ជាងនេះទៀត​។​

​ទីក្រុង Sao Paulo ដែលមាន​ប្រជាជន​សរុប ៤៥,៩​លាន​នាក់ ឬ​ស្មើនឹង​ចំនួន​ប្រជាជន​ទាំងអស់​នៅ​ប្រទេស​អេ​ស្ប៉ា​ញ មាន​អ្នក​ឆ្លង​ច្រើនជាង ៤១.០០០​នាក់ និង​ស្លាប់ ៣.៤១៦​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×