Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​មិន​ដល់​ថា កូនកំលោះ​ចិត្តដាច់​ធ្វើ​ដាក់​កូនក្រមុំ ក្នុង​វេលា​ថតរូប​បែបនេះ តែ​ពេល​ដឹង​ការពិត គ្រប់គ្នា​កោតសរសើរ​យ៉ាងខ្លាំង (​វីដេអូ​)

spot_img

​ប្រទេស​ចិន ៖ ថ្មីៗ​នេះ កាសែត​ចិន​ជាច្រើន​បាន​រាយការណ៍​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែមេសា កន្លងទៅ គូស្នេហ៍​១​គូ​នៅក្នុង​ទីក្រុង​ប៉េកាំង ខណៈ​កំពុង​ថតរូប​អាពាហ៍ពិពាហ៍​សុខៗ ស្រាប់តែ​ខាង​កូនកំលោះ​ងាក​រត់​ចេញពី​ក្រមុំ​ភ្លាមៗ បន្ទាប់ពី​គាត់​បានឮ​សំឡេង​ស៊ី​រ៉ែ​ន​ឡានទឹក​រោទិ៍ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កូនក្រមុំ​ភ្ញាក់ផ្អើល​ស្រឡាំងកាំង​ជាខ្លាំង​។​

​គេ​ដឹងថា កូនកំលោះ​គឺជា​អ្នក​ពន្លត់​អគ្គិភ័យ​។ ដោយសារតែ​ភាព​មោះមុត​ចំពោះ​អាជីព​របស់គាត់ ហេតុនេះ​បើទោះជា​គាត់​នៅជាប់​រវល់​ថតរូប ជាមួយ​មិត្តស្រី​របស់គាត់​ក៏ដោយ ក៏​គាត់​នៅតែ​មិន​ភ្លេច​ភារកិច្ច​របស់គាត់​នោះឡើយ​។​

​ដូចដែល​អ្នក​អាច​មើលឃើញ​ពី​វីដេអូ​ច្បាស់​ហើយ នៅពេលដែល​គូស្នេហ៍​កំពុងមាន​ភាពសប្បាយ​រីករាយ​ក្នុងការ​ថតរូប កូនកំលោះ​បាន​ងាកក្បាល ហើយ​រត់​យ៉ាង​លឿន បន្ទាប់ពី​ឮ​សំឡេង​រោទិ៍​អគ្គិភ័យ​។​

​ប្រឈមមុខ​នឹង​ស្ថានភាព​នេះ អ្នក​ថតរូប​ក៏មាន​ការភ្ញាក់ផ្អើល​ចំពោះ​អ្វីដែល​បានកើត​ឡើង​ផងដែរ ដោយបាន​ត្រឹម​ស្រឡាំងកាំង​ជាមួយ​កូនក្រមុំ​ប៉ុណ្ណោះ​។

​កូនកំលោះ​ដែល​គ្រប់គ្នា​កើត​សរសើរ​ថា​មាន​ភាព​មុះ​មុត ចំពោះ​វិជ្ជាជីវៈ​នៃ​ការងារ​របស់គាត់​នៅក្នុង​ឃ្លី​ប​នេះ មាន​ឈ្មោះថា Bui Thu Tai​។​

​នៅពេល​ត្រូវបាន​គេ​សួរថា តើ​គូ​ដណ្តឹង​របស់គាត់​មានប្រតិកម្ម​អ្វី​ដែរ​ទេ នៅពេលដែល​គាត់​បាន​ចាក​ចេញពី​នាង​ភ្លាមៗ​បែបនេះ​, Bui បាន​និយាយថា​៖ “​នៅពេលនោះ​ខ្ញុំ​មិនបាន​យកចិត្តទុកដាក់​ចំពោះ​នាង​ទេ ខ្ញុំ​មិនអាច​គិត​អ្វី​ទាំងអស់​។ ជា​ទំលាប់ ពេលលឺ​សំលេង​រោទិ៍​អគ្គីភ័យ គឺ​ខ្ញុំ​រត់ចេញ​ភ្លាមៗ​តែម្តង​។ ប៉ុន្តែ រឿងនេះ​វា​បាន​ប្រែក្លាយជា​ទម្លាប់ កាលពី​ខ្ញុំ​អនុវត្ត​សមយុទ្ធ​ពន្លត់ភ្លើង​»​។​

Bui បន្តថា​៖ «​ពួកយើង​ស្រឡាញ់គ្នា​អស់​រយៈពេល ២ ឆ្នាំកន្លះ ហើយ ។ នៅពេល​ខ្ញុំ​ជួប​នាង​ដំបូង នាង​មិន​យល់​ច្រើន​ពី​ការងារ​របស់ខ្ញុំ​ទេ​។ ប៉ុន្តែ យូរៗ​ទៅ នាង​បាន​ផ្លាស់ប្តូ​រប​និ្ត​ច​ម្តងៗ និង​យល់​ពីអ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​» ។​

​បន្ទាប់ពី​រឿងនេះ​ត្រូវបាន​ចែកចាយ​លើ​បណ្តាញ​សង្គម វាទ​ទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សហគមន៍​អន​ឡាញ​។​

​មនុស្ស​ជាច្រើន​បាន​បញ្ចេញមតិ​ថា “​កូនកំលោះ​មាន​ជំនាញ​ខ្ពស់ និង​មាន​ភាព​មោះមុត​ខ្លាំង​ចំពោះ​ការងារ​របស់គាត់​”, “​អ្នក​ទាំងពីរ​ពិតជា​ស្រស់ស្អាត​ណាស់ បើ​កូនក្រមុំ​យល់​ពី​ចិត្ត​កូនកំលោះ សូម​ជូនពរ​ឲ្យ​ពួកគេ​មាន​សុភមង្គល​រហូត​”៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ soha.vn)


spot_img
×