Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​យុវជន​ម្នាក់ ល្បួង​ក្មេង​ស្រី​យក​ទៅ​រំលោភ

spot_img

បន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​ល្បួង​កុមារី​អនីតិជន​យកទៅ​រំលោភ​បាន​សម្រេច ហើយ​មិន​ទទួលខុសត្រូវ​នោះ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ ឃាត់ខ្លួន​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៨ ក្រោយពី​បាន​រំលោភ​សេពសន្ថវ​: ហើយ​គេចខ្លួន​បាត់​។​

​លុះដល់​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ ២០១៨ អ្នកស្រី អី ចន្ថា អាយុ​៤៦​ឆ្នាំ​ជា​ម្តាយ​របស់​ជនរងគ្រោះ​រស់នៅ​ភូមិ​គាបសង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​បាន​ដាក់ពាក្យ​ប្តឹង​ជនសង្ស័យ​មាន​ឈ្មោះ សង់ វ៉ាន់​នី ភេទ​ប្រុស អាយុ​២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។ ប្តឹង​ពី​បទ​ជាប់ចោទ​ល្បួង​កូនស្រី​របស់ភាត់​មានឈ្មោះ ព្រេ​ម លាភ​ភា ភេទ ស្រី អាយុ​១៤​ឆ្នាំ យក​ទៅ​រំលោភ​សេពសន្ថវៈ​បានសម្រេច​។​

​លោក​វរៈសេនីយ៍ យ៉ាន សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ បានឲ្យដឹងថា កម្លាំង​អាវុធហត្ថ​ចុះ​ធ្វើ​ការស្រាវជ្រាវ​រក​មុខ​សញ្ញា​ជនសង្ស័យ និង​បាន​ធ្វើ​ការឃាត់ខ្លួន​យុវជន​នោះ​បាន​ភ្លាមៗ​យក​ទៅ​សាកសួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ ព្រហ្ម ថេង ប្រធាន​មន្ទីរ​យុត្តិធម៌​បានឲ្យដឹងថា​៖ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​មែន​ហើយ​ក៏​រត់គេចខ្លួន​។ ក្រោយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​សំណុំរឿង​បញ្ជូនមក តុលាការ​បាន​ចេញ​ដី​ការឃុំខ្លួន៕ ដោយ ៖ បន្ទាយ​

spot_img
×