Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួយការ​ផ្ទាល់​របស់​កូនស្រី​លោក ដូ​ណា​ល់ ត្រាំ ឆ្លង​វីរុស​កូ​រ៉ូ​ណា​

spot_img

​ជំនួយការ​ផ្ទាល់​របស់​អ្នកស្រី Ivanka Trump ដែលជា​កូនស្រី​បង្កើត​របស់លោក ដូ​ណា​ល់ ត្រាំ បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើតាម​ប្រភព​ថ្លែងប្រាប់​សារព័ត៌មាន CNN​។​

​ជំនួយការ​នោះ ដែល​ធ្វើការ​ផ្ទាល់​សម្រាប់​កូនស្រី​លោក ដូ​ណា​ល់ ត្រាំ មិនបាន​នៅ​ជិត​អ្នកស្រី Ivanka Trump ជាច្រើន​សប្តាហ៍​មកហើយ​។​

​នាង​បានធ្វើ​ការងារ​ពី​ចំងាយ​ប្រហែល​រយៈពេល ២​ខែ​មក ហើយនឹង​ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញថា​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។​

​នាង​មិនមាន​បង្ហាញ​រោគសញ្ញា​ទេ​។ ចំណែក​អ្នកស្រី Ivanka Trump និង​ស្វាមី​របស់គាត់ លោក Jared Kushner បានធ្វើ​តេស្ត ប៉ុន្តែ​លទ្ធផល​អវិជ្ជមាន​កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNN​

spot_img
×