Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​ទ្រើ​តៗ​! មេក្រុម​រាំ​សែង​មឈូស Ghana ព្រមាន​ពិភពលោក​ឲ្យ​រក្សា​សុវត្ថិភាព​ស្នាក់​នៅផ្ទះ ពុំ​នោះទេ ពួកគេ​នឹង​មក​ទទួល (​វីដេអូ​)

spot_img

​បរទេស ៖ ប្រសិនបើ​លោកអ្នក​ជា​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត នោះ​លោក​អ្នកនឹង​ប្រាកដ​ស្គាល់​ច្បាស់ បុរស​ទាំងនេះ​គឺជា​នរណា​…? ។ ពិតមែន​ហើយ ពួកគេ​គឺជា​ក្រុម​រាំ​សែង​មឈូស​មាន​ឈ្មោះថា Ghana ដោយ​វីដេអូ​មួយ​របស់​ពួកគេ សែង​មឈូស និង​រាំ​នៅក្នុង​ពិធី​បុណ្យសព​មួយ បាន​ផ្ទុះ​ល្បី​ខ្លាំង​កាលពី​ឆ្នាំ​២០១៧​។​

​ប៉ុន្តែ ពួកគេ​បាន​លេចមុខ​ល្បី​យ៉ាង​លឿន​ជាថ្មី ក្នុងអំឡុងពេល​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា ឬ Covid-19 ហើយ​ត្រូវបាន​ឲ្យ​ងារ និង​ស្គាល់​ជាទូទៅ​ថា ក្រុម​រាំ​សែង​មឈូស​ខ្មោច​អាជីព ដែល​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​។​

​ពេលនេះ ពួកគេ​បានចេញ​វីដេអូ​ថ្មី ជាមួយ​បទ Remix ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា «​និមិត្តរូប​នៃ​ការស្លាប់​» ខណៈ​ធ្វើការ​ព្រមាន​ដល់​ពលរដ្ឋ​ទាំងអស់​នៅលើ​ពិភពលោក ឲ្យ​ស្នាក់​នៅផ្ទះ ដើម្បី​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ​១៩​។​

​នៅក្នុង​វីដេអូ​ថ្មី ដែល​ត្រូវបាន​បង្ហោះ​ចូល Twitter ក្រុម​រាំ​សែង​មឈូស Ghana បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​ក្រុមគ្រូពេទ្យ និង​ធ្វើការ​ព្រមាន​ដល់​មនុស្ស​រាល់គ្នា​ថា «​ត្រូវតែ​រក្សា​សុវត្ថិភាព​ស្នាក់​នៅផ្ទះ ឬ ក៏​ចង់​រាំ​ជាមួយ​ពួកយើង​»​។​

Benjamin Aidoo ស្ថាបនិក​នៃ​ក្រុម​នេះ បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ថា បន្ទាប់ពី​មានការ​ចាប់អារម្មណ៍​នៅលើ​អ៊ិន​ធរ​ណេ​ត អាជីវកម្ម​របស់​ពួកគេ​បាន​រីកដុះដាល​តាំងពី​ពេល​នោះមក ហើយ​កិត្តិនាម​របស់​ពួកគេ​អាច​ជះឥទ្ធិពល ដល់​អត្រា​ថ្លៃឈ្នួល​របស់​ពួកគេ សម្រាប់​សេវាកម្ម​ដោយសារ​ជំងឺ​រាតត្បាត Covid-19 ។​

​មេ​ស្ថាបនិក​សែង​មឈូស​រូបនេះ បាន​ឲ្យ​ដឹងថា​៖ «​ប្រជាប្រិយភាព​ដែល​យើង​បានទទួល កំពុងតែ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​យើង រីកលូតលាស់​ខ្លាំង​ឥឡូវនេះ​។ យើង​នឹង​ដំឡើងថ្លៃ​របស់​យើង បន្ទាប់ពី​មេរោគ​ឆ្លង​។ សម្រាប់​ពេលនេះ​យើង​មាន​អ្នកគ្រប់គ្រង​នៅ​ប្រទេស​កេ​ន​យ៉ា ហើយ​យើង​ក៏មាន​មេធាវី​ផងដែរ​នៅក្នុង​ប្រទេស​កេ​ន​យ៉ា​» ។​

«​នៅក្នុង​ប្រទេស​ហ្គា​ណា អ្នក​ត្រូវ​មានគំនិត​ច្នៃប្រឌិត ខ្ញុំ​សង្កេតឃើញថា អ្នក​សែង​ឈ​មូស​ស្លៀក​ខ្មៅ តែ​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ខុសប្លែក​ពី​គេ ដូច្នេះ​ខ្ញុំ​ចង់​បន្ថែម​សម្លៀកបំពាក់​ពណ៌ ស ក្រហម និង​ខ្មៅ​។​

«​មនុស្ស​ខ្លះ​ពួកគេ​មិន​ចង់​យំ​ទៀត​ទេ ប៉ុន្តែ​មនុស្ស​ផ្សេងទៀត​ចង់​ស្រក់​ទឹកភ្នែក ឬ​មិន​សប្បាយចិត្ត យើង​ធ្វើឱ្យ​ពួកគេ​រីករាយ​ដោយសារ​អ្វីដែល​យើង​កំពុង​ធ្វើ​។​»

«​យើង​ព្យាយាម​ធ្វើឱ្យ​ប្រសើរ​ឡើងលើ​របាំ​របស់​ពួកយើង ដើម្បីឱ្យ​មនុស្ស​ដឹងថា យើង​ជា​ក្រុម​អ្នក​សែង​មឈូស​ពិសេស​»៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×