Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កងរាជអាវុធហត្ថ កំពុង​ធ្វើ​ពាក្យ​ប្តឹងទៅ​ក្រសួង​ព័ត៌មាន និង​តុលាការ ឱ្យ​ចាត់ការ​ទៅតាម​ច្បាប់ ចំពោះ​បុគ្គល និង​បណ្តាញ​ព័ត៌មាន ដែល​ចុះផ្សាយ​បំផ្លើស ញុះញង់ រឿង PM ស្រុក​ពារាំង​! ចុះ​ប្លន់​អ្នកលេង​ល្បែង ចាប់​ក្រៀក​ខ្វេះ​យកលុយ​

spot_img

​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​លើកឡើងថា បានឃើញ គេហទំព័រ ព័ត៌មាន​ដើម​រាំង ចុះផ្សាយ​នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០​ថា “​ពលរដ្ឋ​ប្រតិកម្ម​ថា PM ស្រុក​ពារាំង​! ចុះ​ប្លន់​អ្នកលេង​ល្បែង ចាប់​ក្រៀក​ខ្វេះ​យកលុយ​រាប់ពាន់​ដុល្លារ ចែកគ្នា​ចាយ​ម៉ត់​!”​។​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ជម្រាបជូន​អ្នកសារព័ត៌មាន និង​សាធារណជន​ជ្រាបថា យើងខ្ញុំ​កំពុងធ្វើការ​ត្រួតពិនិត្យ​រឿងហេតុ​ខាងលើនេះ ឱ្យបាន​ច្បាស់​។ ក្រោយពី​ការត្រួតពិនិត្យ​ចប់ កងរាជអាវុធហត្ថ នឹងធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​ជូនជ្រាប​។​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ កងរាជអាវុធហត្ថ បានធ្វើ​ការប្រកាស​ព័ត៌មាន​ជូន​សាធារណជន និង​អ្នកសារព័ត៌មាន ជ្រាប​អំពី​ការចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​មួយចំនួន ពាក់ព័ន្ធ​នឹង​ការបង្ក្រាប ទីតាំង​ជល់​មាន់នៅ​ភូមិ​ល្វា​កោង ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់ថា យោងតាម​របាយការណ៍ និង​ការត្រួតពិនិត្យ​របស់​ប​ញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​បញ្ជាក់ថា លោក​វរសេនីយ៍ត្រី ហាស់ ហ៊ាង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ពារាំង និង​លោក​អនុសេនីយ៍ទោ ឃឹម ប្រុស មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពារាំង ព្រមទាំង​កម្លាំង​ដែល​ចុះ​ប្រតិបត្តិការ​នោះ មិនបាន​ក្រៀក​លូក​ហោប៉ៅ​ខ្វេះ​យកលុយ ហើយក៏​មិនបាន​យកលុយ​ពី​ម្ចាស់​ម៉ូតូ​ផងដែរ​។​

​កងរាជអាវុធហត្ថ បាននិងកំពុង​ធ្វើ​ពាក្យបណ្តឹង ប្តឹងទៅ​ក្រសួង​ព័ត៌មាន និង​តុលាការ​មាន​សមត្ថកិច្ច ឱ្យ​ចាត់ការ​ទៅតាម​ច្បាប់ ចំពោះ​បុគ្គល និង​បណ្តាញ​ព័ត៌មាន ដែល​ចុះផ្សាយ​បំផ្លើស ញុះញង់ មាន​ចរិត​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​កងរាជអាវុធហត្ថ​។ យើងខ្ញុំ រងចាំ​ទទួល​នូវ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ករណីនេះ​គ្រប់ពេល​៕​ដោយ៖កូឡាប

spot_img
×