Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិត​បាន​ពាន​ហើយ​! ក្មេងស្ទាវ​ទាំងនេះ​ជិះ​ម៉ូតូ​បង្ហោះ​យ៉ាង​សាហាវ ដល់​ថ្នាក់​គេ​ប្រដូច​ទៅនឹង​ហ្គេម​កុំព្យូទ័រ (​វីដេអូ​)

spot_img

​ការ​ជិះ​ម៉ូតូ គឺ​ត្រូវបាន​ចាត់ទុកថា​បាន​គ្រោះថ្នាក់​រួចទៅហើយ ព្រោះថា នៅ​ជុំវិញខ្លួន​អ្នក​ពុំមាន​ជញ្ជាំង ឬ ពោង​សុវត្ថិភាព ដើម្បី​ការពារ​អ្នក​ឡើយ នៅពេលដែល​អ្នកជិះ​ភ្លាត់ស្នៀត ឬ ជួប​បញ្ហា​អ្វីមួយ​នៅ​ចំពោះមុខ ដែលជា​ហេតុ​ធ្វើឱ្យ​មានច្បាប់ និង​បទប្បញ្ញត្តិ​ជាក់លាក់​មួយចំនួន​ដែល​ត្រូវអនុវត្ត​នៅពេល​ជិះ​ម៉ូតូ​។ ក្នុងនោះ​តម្រូវ​ឲ្យ​ពាក់មួក​សុវត្ថិភាព បើកបរ​កុំ​ព្រហើន មាន​ការគោរព​អធ្យាស្រ័យ​ឲ្យ​គ្នា បើកបរ​ប្រកាន់​គន្លង​មិន​បំពាន​សិទ្ធិ​អ្នកដទៃ ជាដើម​។​

​ទោះយ៉ាងណា ជារឿយៗ គេ​តែង​សង្កេតឃើញ​មាន​ក្មេងស្ទាវៗ​មួយចំនួន ពុំបាន​អើពើ​នឹង​ច្បាប់​ណែនាំ​ខាងលើនេះ​ទេ ដោយ​ព្រហើន​ជិះ​ម៉ូតូ ដែល​ពេលខ្លះ ព្រលែង​ដៃ និង​សូម្បី​ទាំង​បង្ហោះ​ទៀតផង ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​ដទៃ​ស្រៀវ​បុក​ពោះ​ជាខ្លាំង ព្រោះតែ​ខ្លាច​ជួប​គ្រោះថ្នាក់​ដោយសារតែ​ពួកគេ​។​

​ជាក់ស្តែង វីដេអូ​មួយ​ត្រូវបាន​បង្ហោះ​ដោយ​ផេ​ក​ហ្វេ​ស​ប៊ុ​ក We Are Malaysians បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងស្ទាវ​២​នាក់ ក្នុងចំណោម​ក្រុម​របស់​ពួកគេ​ជាច្រើន​នាក់ បាន​បង្ហោះ​ម៉ូតូ​យ៉ាង​សាហាវ ឆ្លងកាត់​ម៉ូតូ ឡាន​ដទៃ ដែល​មើលទៅ​សឹងតែ​បុក​គ្នា​ស្រៀវ​សាច់​ជំនួស​ជាខ្លាំង​។​

​យ៉ាងណាមិញ ជំនាញ​បង្ហោះ​ម៉ូតូ​របស់​ពួកក្មេងស្ទាវ​ទាំងនេះ ក៏ត្រូវ​បាន​គេ​ប្រដូច​គ្នា​ទៅនឹង​ហ្គេម​ជិះ​ម៉ូតូ​ដែលមាន​ល្បឿន​រហូតដល់ ១៦០ គីឡូម៉ែត្រ​/​ម៉ោង ផងដែរ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×