Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ជិត ១០០​នាក់ បាន​ដួលសន្លប់​ក្នុង​រោងចក្រ KKN3 នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង​

spot_img

ខេត្ត​កោះកុង ៖ កម្មករ​កម្មការិនី​ជិត ១០០​នាក់ បំរើ​ការងារ​នៅក្នុង​រោងចក្រ KKN3 នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​មករា ឆ្នាំ​២០១៨ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​នោះ​ទេ​។​

​មន្ត្រី​សម្របសម្រួល អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់​ជិត បានឲ្យដឹងថា យ៉ាងហោច​មាន​កម្មករ​កម្មការិនី​ជិត ១០០​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅក្នុង​រោងចក្រ KKN3 នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ៧​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។

​សមត្ថកិច្ច​នគរបាល​ខេត្ត​កោះកុង បានអោយ​ដឹង​ព័ត៌មាន​បឋម​ថា ករណីនេះ ទំនងជា​អាច​បណ្តាល​មកពី​បញ្ហា​ធុំក្លិន​ប្រេង ដែល​បាន​សាយភាយ​នៅក្នុង​ទីតាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ក៏ដូចជា​នៅ​ក្នុង​រោងចក្រ KKN3 នេះ​ផ្ទាល់​តែម្តង​។​

​ទោះយ៉ាងណា នគរបាល​ខេត្ត​កោះកុង ឲ្យដឹងថា ការដួលសន្លប់​កម្មក​រ នៅ​រោងចក្រ​ខាងលើ នេះ ត្រូវបាន​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ បាន​ស្រាវជ្រាវ​រក​ដើមហេតុ ដែល​បណ្តាលអោយ​កម្មក​រ​កម្មការិនី​នៅ​រោងចក្រ KKN3 ដួលសន្លប់​ជា​បន្តបន្ទាប់​នេះ​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​បង្ហាញ​លទទ្ធ​ផល​នៅឡើយ​ទេ​៕ ដែន សីមា​

spot_img
×