Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ឈើ​សុ​ក្រំ​ជាច្រើន​សន្លឹក លាក់ទុក​ក្នុងព្រៃ ត្រង់ចំណុច​ភូមិ​កោះ​កី​

spot_img

ស្ទឹងត្រែង​៖ សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ លួចលាក់​អត់​ច្បាប់ នៅ​ក្នុងព្រៃ​មួយកន្លែង និង​បាន​ដកហូត​ឈើ ជាច្រើន​សន្លឹក​។ ការចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​ដកហូត យក​ឈើ ដែល​ប្រទះឃើញ​ត្រង់ចំណុច​ភូមិ​កោះ​កី ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង កាលពី​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០​។​


សមត្ថកិច្ច​ចុះបង្ក្រាប បាន​និយាយថា ឈើ​ដែល​ចុះ​ប្រមូល ត្រូវបាន​យកទៅ​រក្សាទុក នៅ​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដុង​ក្រឡ​។ លោក​ស្វាយ ពុទ្ធា​រ៉ា អភិបាលរង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ គឺជា​អ្នកដឹកនាំ​កម្លាំង​ចុះបង្ក្រាប​។​

​លោក​ហេង ណាន មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ បាន​ឲ្យ​ដឹងថា មុន​ធ្វើការ​បង្ក្រាប​ឈើ​ស្តុ​ប​ទុក​ខាងលើ ដោយមាន​ការចង្អុលបង្ហាញ​ពី​ពលរដ្ឋ ហើយ​មានការ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​ដល់ទី​តាំងតែ​ម្តង​។ ដឹកនាំ​ដោយ​លោក​ស្វាយ ពុទ្ធា​រ៉ា អភិបាលរង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ទើប​ឈានដល់​ការបង្ក្រាប ឈើ​ប្រភេទ​សុ​ក្រំ ចំនួន​១១៩​សន្លឹក​។ ឈើ​ទាំងអស់នោះ នៅ​មិនទាន់​ដឹង​ចំនួន​ម៉ែត្រគូប​នៅឡើយ​៕ ដោយ ៖ សុខុម​

spot_img
×