Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឹតបន្តឹង​ការអនុវត្តន៍​ចរាចរណ៍​១​សប្តាហ៍ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​ជាង ៥០​ភាគរយ

spot_img

​ភ្នំពេញ ៖ អគ្គ​ស្នងការរង​នគរបាលជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​លើកឡើងថា ១​សប្តាហ៍ នៃ​ការ​រឹតបន្តឹង​ការអនុវត្តន៍​ចរាចរណ៍​ផ្លូវគោក​កន្លងមកនេះ ស្ថានភាព​ចរាចរណ៍ មាន​ភាពល្អប្រសើរ​ជាង​មុន ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​លើសលុប​បាន​ចូលរួម​គោរព​ច្បាប់​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​គាំទ្រ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ស្ដីពី​លទ្ធផល​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដែល​ចាប់​អនុវត្ត​តាំងពី​ថ្ងៃទី ១ ឧសភា​ឆ្នាំ ២០២០​។ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​កន្លងទៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ត្រួត​ពិនិត្យឃើញ​នូវ​បទល្មើស​នឹងធ្វើ​ការពិន័យ​ចំពោះ​យានយន្ត​ល្មើសច្បាប់​សរុប​ចំនួន ១៣៩៦៨​ករណី​ក្នុងនោះ​មាន​ទោចក្រយានយន្ត​និង​ត្រីចក្រយានយន្ត ចំនួន​១០៨១៥​ករណី ស្មើនឹង​៧៧​ភាគរយ និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ៣១៥៣​ករណី ស្មើនឹង​២៣​ភាគរយ​។ ជាមួយគ្នានេះ​ស្ថានភាព​ចរាចរណ៍​មាន​ភាពល្អប្រសើរ​ជាង​មុន​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៤៣ លើក ៩៥ លើក​ថយចុះ ៥២ លើក​ស្មើ ៤៤​ភាគរយ ស្លាប់ ២៤ លើ ៤០​នាក់​ថយចុះ ១៦​នាក់ ស្មើ ៤០ ភាគរយ​របួស ៥៦ នាក់​លើ ១១៥​នាក់​ថយចុះ ៥៩ នាក់​ស្មើ ៥១,៣០ ភាគរយ ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ខែឧសភា ឆ្នាំ ២០១៩​។ បើ​ប្រៀបធៀប​ជាមួយ​សប្តាហ៍​ទី ៤ នៃ​ខែមេសា​ឆ្នាំ ២០២០ មុននេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៤៣ លើក​លើ ៥៥ លើក​ថយចុះ ១២ លើក​ស្មើ ២២​ភាគរយ ស្លាប់​២៤ នាក់​លើ ៣៥ នាក់​ថយចុះ ១១ នាក់​ស្មើ ៣១​ភាគរយ របួស​៥៦​លើ​៥៨ ថយចុះ​២​នាក់ ស្មើ​៣​ភាគរយ​។ ចំណុច​កត់សម្គាល់​នោះ​គឺ​អ្នកប្រើប្រាស់​ផ្លូវ​យ៉ាងច្រើន​លើសលប់​នៅ​ទូទាំងប្រទេស​បាន​ចូលរួម​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស​ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ការគោរព​ច្បាប់​និង​ជា​ប្រភព​លើកទឹកចិត្ត​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់​មាន​ស្មារតី​បន្ត​អនុវត្ត​ភារកិច្ច​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត​៕

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​កា​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថា ចំណុច​កត់សម្គាល់​នោះ​គឺ អ្នកប្រើប្រាស់​ផ្លូវ​ច្រើន​លើសលប់​នៅ​ទូទាំងប្រទេស បាន​ចូលរួម​អនុវត្តន៍​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ អំពី​ការគោរព​ច្បាប់ និង​ជា​ប្រភព​លើកទឹកចិត្ត ដល់​កងកម្លាំង​អនុវត្តន៍​ច្បាប់ មាន​ស្មារតី​បន្ត​អនុវត្តន៍​ភារកិច្ច កាន់តែ​សកម្ម​ខ្លាំងក្លា​ជាង​មុន​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់ទៀតថា នគរបាល​ចរាចរណ៍​បានកំណត់​យក​បទល្មើស​អាទិភាព​តែ​១៦​ប៉ុណ្ណោះ ដើម្បី​មក​អនុវត្ត ក្នុងនោះ​មាន​បទល្មើស​ម៉ូតូ​ចំនួន​៧ និង​បទល្មើស​បើកបរ​រថយន្ត​ចំនួន​៩​។ បទល្មើស​ម៉ូតូ​ចំនួន​៧ ដែល​នឹង​អនុវត្ត​រួមមាន​៖ ទី​១៖ មិន​ពាក់មួក​សុវត្ថិភាព​, ទី​២៖ ស្រវឹង​, ទី​៣៖ មិន​គោរព​ភ្លើង និង​ស្លាក​សញ្ញា​, ទី​៤៖ ល្មើស​ការបត់ និង​វ៉ា​ជែង​, ទី​៥៖ ដឹក​លើ​ចំណុះ​, ទី​៦៖ គ្មាន​ស្លាក​លេខ និង​ទី​៧៖ ប្រើប្រាស់​ទូរស័ព្ទ​ដោយ​គ្មាន​កាស​។ ដោយឡែក​បទល្មើស​រថ​យន្ត​ទាំង​៩ រួមមាន​៖ ទី​១៖ ល្បឿន​, ទី​២៖ ស្រវឹង​, ទី​៣៖ គ្មាន​បណ្ណ​បើកបរ​, ទី​៤៖ មិន​គោរព​ភ្លើង​សញ្ញា​, ទី​៥៖ ល្មើស​ក្នុងការ​បទ និង​វ៉ា​ជែង​, ទី​៦៖ មិន​ពាក់​ខ្សែក្រវ៉ាត់​, ទី​៧៖ ដឹក​លើស​ចំណុះ​, ទី​៨៖ គ្មាន​ស្លាក​លេខ និង​ទី​៩៖ និយាយ​ទូរស័ព្ទ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង​។​

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​អគ្គ​ស្នងការរង ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​សាធារណជន​គ្រប់រូប ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ធ្វើ​ឲ្យ​អាត្រា​គ្រោះថ្នាក់​មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​។ ជាមួយនឹង​ការ​ថ្លែង​អំ​គុណ និង​កោតសរសើរ ឯកឧត្តម​ក៏បាន​បញ្ជាក់ជូន​សាធារណជន​ដែរ​ថា កងកម្លាំង​អនុវត្តន៍​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នឹង​បន្ត​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក ប្រកបទៅដោយ​ភាពម៉ឺងម៉ាត់ និង​សិ​ល​ធម៌​វិជ្ជាជីវៈ​បន្តទៀត​។ ដូចនេះ ដើម្បី​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) សូម​អំពាវនាវ​យ៉ាងទទូច ដល់​សាធារណជន​គ្រប់រូប​ដែល​ប្រើប្រាស់​យានយន្ត សូម​យកចិត្តទុកដាក់​ទៅធ្វើ​ប័ណ្ណបើកបរ យក​យានយន្ត​ទៅធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​បំពេញ​កាតព្វកិច្ច​ផ្សេងទៀត​ដែល​ច្បាប់​បាន​កំណ​ត ប្រកបដោយ​ស្មារតី​ភ្ញាក់រលឹក​ខ្ពស់​។​

​ពាក់ព័ន្ធ​នឹង​ការ​រឹង​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​នេះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ នូវបាន​បានបញ្ជាក់​ទៀតថា ចំពោះ​កងកម្លាំង​នគរបាល​ចរាចរណ៍​រូប​ណា ដែល​ប្រព្រឹត្ត ឬ​អនុវត្តន៍​ច្បាប់ ខុសពី​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុងពេល​បំពេញភារកិច្ច​របស់ខ្លួន អគ្គស្នងការ​នគរបាល​ជាតិ នឹងដាក់​ពិន័យ​ទៅតាម​ច្បាប់​កងកម្លាំង ឬ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ព្រោះថា​ច្បាប់​ចរាចរណ៍​ក៏មាន​ចែង​ច្បាស់ ប្រសិនបើ​នគរបាល​ចរាចរណ៍​ណា​ប្រព្រឹត្ត​ខុសឆ្គង ក្នុងការ​បំពេញភារកិច្ច គឺ​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​បញ្ជាក់ថា ដើម្បី​ឆ្លើយតប​ព័ត៌មាន ក៏ដូចជា​ចម្ងល់​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានរៀបចំ​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍ ១១៧ (Hotline 117) ដែលមាន​មន្ត្រី​ជំនាញ​ប្រចាំការ ២៤​ម៉ោង លើ ២៤​ម៉ោង​៕​ដោយ កូឡាប

spot_img
×