Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូច​ភ្ញាក់ពីដេក ក្រសួង​ធនធានទឹក ស្នើ​ដល់​អភិបាល​រាជធានី​ខេត្ត ឲ្យ​ជួយ​ទប់ស្កាត់​ការរំលោភ ចាក់ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ​

spot_img

​ភ្នំពេញ​៖ តាមរយៈ​លិខិត​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០ ឯកឧត្តម​លឹម គានហោ ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​នេះ បាន​ជម្រាបជូន​ដល់​អភិបាល​រាជធានី​ខេត្ត ឲ្យ​ជួយ​ទប់ស្កាត់​ការរំលោភ ចាក់ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ​។​

​បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី យោងតាម​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​រីកចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើ​ឲ្យ​មាន​កំណើន​នៃ​ការសាងសង់​គួរ​ឲ្យ​កត់សម្គាល់​។ ទន្ទឹមនឹង​ការរីកចម្រើន​នេះ យើង​ក៏​សង្កេតឃើញ​មាន​សកម្មភាព​អវិជ្ជមាន​មួយចំនួន ដូចជា​ការរំលោភ​ចាក់ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។​

​ផ្តើមចេញពី​សកម្មភាព​ខាងលើនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​បញ្ហា​ដែល​អាច​កើត​ឡើងដល់​លទ្ធភាព​នៃ​ការរំដោះ​ទឹក និង​បង្ក​ជា​គ្រោះមហន្តរាយ​ទឹកជំនន់ ដោយសារ​ចំណី​មាត់ច្រាំង​ទន្លេ ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ឬ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មួយចំនួន​ត្រូវបាន​រំលោភ​ចាក់ដី​លុប និង​ការសាងសង់​បិទផ្លូវ​ទឹក នានា ដោយ​ពុំ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​។​

​ចំពោះ​ករណី​ខាងលើនេះ ឯកឧត្តម​រដ្ឋមន្ត្រី សូម​ឯកឧត្តម លោកជំទាវ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត មាន​វិធានការ​សមស្រប​ដើម្បី​ជួយ​ទប់ស្កាត់​ការរំលោភ និង​ចាក់ដី​លុប​៕​ដោយ កូ​ឡាប​

spot_img
×