Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ផ្តល់​ឥណទាន អត្រា​ការប្រាក់​ទាប ដល់​វិស័យ​កសិកម្ម​

spot_img

​ខេត្តកណ្តាល​៖ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានដាក់​កញ្ចប់​ថវិកា ៥០​លាន​ដុល្លារ ដល់​វិស័យ​កសិកម្ម​ដូចជា ការចិញ្ចឹម​សត្វ និង​ការដាំដុះ​បន្លែបង្ការ​ជាដើម​។

​ក្នុងឱកាស​ចូលរួម​ធ្វើ​បទ​បង្ហាញ ស្តីពី​លទ្ធភាព​ឥណទាន​អត្រា​ការប្រាក់​ទាប នៅ​សាលា​ខេត្តកណ្តាល ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានបញ្ជាក់​យ៉ាង​ដូច្នេះ ឲ្យ​ដល់​កសិករ សិប្បករ សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ទូទាំង​ខេត្តកណ្តាល​។​

​ឯកឧត្តម បានប្រកាស​ជូនដំណឹង​ដល់​ម្ចាស់​សិប្បកម្ម ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម (​លើកលែងតែ​សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិ​ស​យ័​ស្រូវ​អង្ករ​) ដែលមាន​តម្រូវការ​ឥណទាន សម្រាប់​ពង្រីក​អាជីវកម្ម សូម​ទាក់ទង​ព័ត៌មាន​បន្ថែម តាមរយៈ​ទូរ​សព្ទ័​លេខ ០៧៧ ៧៥៩ ១៥៩,០១២ ៧០៦ ៦៣៦, ០៩៩ ៧១០ ៧៨៩​។

​បើតាម​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម គោលបំណង​ដែល​ធនាគារ មក​ធ្វើ​បទ​បង្ហាញ​នាពេលនេះ គឺ​ចង់​ផ្សព្វផ្សាយ​អំពី​គោលការណ៍​ឥណទាន ដែលមាន​អត្រា​ការប្រាក់​អនុគ្រោះ​ចំនួន ៦ ភាគរយ​ប្រចាំឆ្នាំ សម្រាប់​ជា​ទុន​បង្វិល (​រយៈពេល​ខ្លី​) ហើយ ៦,៥​ភាគរយ ប្រចាំឆ្នាំ សម្រាប់​ទុនវិនិយោគ (​រយៈពេល​វែង​) និង​លក្ខខណ្ឌ​សមស្រប​មួយចំនួន ដើម្បី​ទទួលបាន​ឥណទាន​ពី​កម្មវិធី ហិរញ្ញប្បទាន​ពិសេស របស់​រាជរដ្ឋាភិបាល​ចំនួន ៥០​លាន​ដុល្លារ​៕​ដោយ​៖​សម្ផស្ស​

spot_img
×