Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​រាប់បាត្រ​៥៧​អង្គ​នៅ​ខេត្ត​ត្បូងឃ្មុំ​

spot_img

​ខេត្ត​ត្បូងឃ្មុំ​៖​នៅ​ព្រឹក​ថ្ងៃ​៣​រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ ២០២០ ក្នុងពេល​ស្នាក់នៅ​ស្រុក កំណើត​ផ្ទាល់​នៃ​សព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម ញ្ញាណ វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី មាតា​បង្កើត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង លោកជំទាវ ជា​ភរិយា​ថ្នាក់​ដឹក​មួយចំនួន​បាន​អញ្ជើញ​រាប់បាត្រ ប្រគេន​ចង្ហាន់ និង​បច្ច័យ​មួយចំនួន​ជូន​សម្តេច​ឧ​ត្ត​ម​បញ្ញា ដូង ផង់ រួមទាំង ព្រះ​ភិក្ខុ សង្ឃ ចំនួន ៥៧​អង្គ ដែល​និមន្ត​គោចរ បិណ្ឌ បាត្រ​តាម​ខ្នង​ផ្ទះ ក្នុងភូមិ​២ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ឧទ្ទិស​កុសល​កើតចេញពី​ទឹកចិត្ត ជ្រះ ថ្លា នេះ ជូន​ដល់​ក្រុមគ្រួសារ​ញាតិ​ការ​សាច់​សារ​លោហិត ព្រមជាមួយ​កូន​និង​ចៅ ចៅទួត​ទាំងអស់​បាន​លើក​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញា វិ​វ​ឌ្ឍ​នា ដែល​បានទទួល​មរណភាព​ដោយ​រោគ​ជរាពាធ ក្នុង ជន្មាយុ​៩៦​វស្សា រយះពេល​៦​ថ្ងៃ​មកនេះ សូម​វិញ្ញាណក្ខន្ធ​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម ញ្ញាណ វិ​វ​ឌ្ឍ​នា បាន​យោង​យិ​តទៅ​ចាប់បដិសន្ធិ ក្នុងឋាន​បរមសុខ​សួគ៌ា ពិសេស​បាន​រួច​ចាក​ផុតពី​ទុក្ខ ទោស​ផងទាំងពួង ចាប់តាំងពី​ពេលនេះ​តរៀង ទៅ កុំបី​ឃ្លាងឃ្លាត​ឡើយ​។​

​សម្តេច ព្រះ​ឧ​ត្ត​ម​បញ្ញា និង​ភិក្ខុ​ស​ង្ឍ​ទាំង​៥៧​អង្គ បាន​ចម្រើនពរ​ជូន​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ជា​កូន ចៅ ចៅទួត និង ញាតិមិត្ត​ទាំងអស់ របស់​អ្នកឧកញ៉ា​ព្រឹទ្ធ មហា ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា សូម​មាន​សុខ​ភាពល្អ បរិបូរណ៍ ពូ​លា​នុ​ភាព​មាំមួន ជន្មាយុ​យ៉ឺ​ន​យូរ បញ្ញាញាណ​ភ្លឺ​ថ្លា ដើម្បី​បន្ត​ស្ថិតនៅ​ជា​អ្នកដឹកនាំ និង​ជា ពុទ្ធ សានិ​ក​ទ្រទ្រង់​ព្រះពុទ្ធសាសនា​ជា​យូរអង្វែង​តរៀង​ទៅ និង​មួយចំណែក​ទៀត សម្តេចព្រះ​ឧ​ត្ត​ម បញ្ញា និង​ព្រះ​ភិក្ខុ​ស​ង្ឍ​ទាំងអស់ ក៏បាន​លើក​ឧទ្ទិស​ដល់​វិ​ញ្ញា​ក្ខ​ន្ធ​សព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា ឧបាសិកា ធម្ម ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​បានធ្វើ​កម្ម ក​រិ​យា​ពី​លោក​យើង​នេះ ទៅកាន់​លោក​ខាងមុខ នោះ ហើយ សូម​វិញ្ញាណក្ខន្ធ​អ្នកឧកញ៉ា ព្រឹទ្ធ​មហា ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា បាន​យោង​យិ​តទៅ​ចាប់ បដិសន្ធិ​លើ​សម្បត្តិ​សួរ និង​បាន​រួច​ចាក​ផុតពី​ទុក្ខទោស​ផងទាំងពួង ចាប់​តាំងតែ​ពីថ្ងៃ​នេះ​តរៀង​ទៅ កុំបី​ឃ្លាងឃ្លាត​ដោយ​ប្រការ​ណាមួយ​ចាប់តាំងពី ថ្ងៃ​តរៀង​ទៅ​។​

​សូមបញ្ជាក់ថា នៅក្នុង​ឱកាស​នៃ​ពិធី​សាង ភ្នូ​ស​ជា​ព្រះ​ភិក្ខុសង្ឃ​បំ​បួសមុខភ្លើង​គោរព សងគុណ​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា សាមណេរ ហ៊ុន ម៉ា​ណែ​ត បាន​និមន្ត​បិណ្ឌ​បាត្រ នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ ក្នុងភូមិ​២ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ ដែលជា​ភូមិកំណើត​របស់ អ្នកឧកញ៉ា ព្រឹទ្ធ មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​។​

​ពិធី​បួសមុខភ្លើង​សងគុណ អ្នកឧកញ៉ា​ព្រឹទ្ធ​មហា ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​គឺ​បាន​ប្រតិបត្តិ​ទៅតាម​គន្លង​និង​វិន័យ​ព្រះ​ពុ​ទ្ឋ​សាសនា និង​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ប្រទេស​កម្ពុជា​យើង​៕​ដោយ​៖​កូ​ឡាប​

spot_img
×