Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ទូត​ឥណ្ឌា​

spot_img

​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍​ផងដែរ​ថា ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា នឹង​ប្រឹងប្រែង​ឱ្យអស់​ពី​សមត្ថភាព និង​លទ្ធភាព​ធ្វើយ៉ាងណា គឺ​ពង្រីក​ទំនាក់ទំនង ទាំង​ពាណិជ្ជកម្ម វិនិយោគ រួម​ទាំង​វិស័យ​ទេសចរណ៍ វប្បធម៌ និង​វិស័យ​ផ្សេងៗ​ទៀត​។

​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ស្វាគមន៍ និង​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា​។

​លោកស្រី Manika Jain អគ្គរដ្ឋទូត បាន​គោរព​ជំរាបជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ថា ឥណ្ឌា និង​កម្ពុជា គឺ​មាន​វប្បធ៌ អរិយធម៌​ប្រហាក់ប្រហែលគ្នា ហើយ​តាមរយៈ​ប្រទេស​ទាំង​ពីរ​ក៏​មាន​ទំនាក់ទំនង​ល្អ​ជា​យូរលង់​ណាស់​មកហើយ​។ មកដល់​ពេល​នេះ​ទៀត ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ គឺ​មាន​ភាព​កាន់តែ​ជិតស្និទ្ធ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ដំណើរ​បេសកកម្ម​ការ​ទូ​តរបស់ លោកស្រី​អគ្គរដ្ឋទូត​នៅ​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​ការទូត​អោយ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។​

​លោកស្រី​អគ្គរដ្ឋទូត បាន​មានប្រសាសន៍​ផងដែរ​ថា ក្នុង​បេសកកម្ម​ការទូត​របស់​លោកស្រី​នៅ​ពេល​នេះ លោកស្រី នឹង​ប្រឹងប្រែង​ឱ្យអស់​ពី​សមត្ថភាព និង​លទ្ធភាព​ធ្វើយ៉ាងណា គឺ​ពង្រីក​ទំនាក់ទំនង ទាំង​ពាណិជ្ជកម្ម វិនិយោគ រួម​ទាំង​វិស័យ​ទេសចរណ៍ វប្បធម៌ និង​វិស័យ​ផ្សេងៗ​ទៀត ដែល​ជា​ការរួមចំណែក​ក្នុង​ការពង្រីក និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កាន់តែ​ល្អ​ខ្លាំង​ឡើង​។

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​ថ្លែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ លោកស្រី Manika Jain ដែល​ត្រូវបាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​យល់ស្រប​ជាមួយ​លោកស្រី​អគ្គរដ្ឋទូត ថា ទំនាក់ទំនង រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌា គឺ​មាន​រយៈពេល​រាប់​ពាន់​ឆ្នាំ​មកហើយ ហើយ​ទំនាក់ទំនង​នៅពេល​នេះ​ទៀតសោត ក៏​កំពុងតែ​មាន​ការរីកចម្រើន​ជឿនលឿ​ទៅ​មុខ​យ៉ាង​ល្អប្រសើរ ទាំង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-​ឥណ្ឌា និង ទំនាក់ទំនង​ក្នុង​តំបន់ រវាង​អាស៊ាន និង​ឥណ្ឌា ។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​បាន​យល់ស្រប និង​លើកទឹកចិត្ត​ឱ្យ លោកស្រី Manika Jain ពិនិត្យ​មើល​លទ្ធភាព​អំពី​ការវិនិយោគ​ផ្នែក​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត ដែល​អាច​ជំរុញ និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​វិស័យ​ទេសចរណ៍​តែម្តង ។ សម្តេច​តេជោ បាន​បន្តថា​បើ​មាន​ជើងហោះហើរ​ត្រង់​ពី​ញ៉ូវ​ដេលី មក​កាន់​ទីក្រុង​ភ្នំពេញ ឬ​មក​កាន់​ទីក្រុង​សៀមរាប​បាន​នោះ ទេសចរណ៍​ឥណ្ឌា​នឹង​មាន​ការកើនឡើង​ជា​មិន​ខាន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×