Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ធ្លាក់​មិន​ជោកជាំ កសិករ​យឺតយ៉ាវ ក្នុងការ​ធ្វើស្រែ​នៅ​បាត់ដំបង​

spot_img

បាត់ដំបង ៖ មេឃ​គ្មាន​ភ្លៀង​ធ្លាក់​ជោកជាំ បានធ្វើ​ឲ្យ​កសិករ​មានការ​យឺតយ៉ាវ ក្នុងការ​ភ្ជួរ​ដាស់ដី ដើម្បី​ធ្វើស្រែ​ចាប់ពី​ដើមរដូវ​នៅ​បាត់ដំបង​។ ពួកគាត់​មានការ​ព្រួយបារម្ភ​ជាខ្លាំង ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បៀងអាហារ ព្រោះ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ បង្ក​ជា​ឥទ្ធិពល​មិន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ទៀងទាត់ នៅ​ដើមរដូវ​វស្សា​ឆ្នាំ​២០២០​។​

​ប្រជាកសិករ​នៅក្នុង​ឃុំ​ស្នឹង​ស្រុក​បាណន់ បាន​ប្រាប់​ឲ្យ​ដឹងថា បញ្ហា​ភ្លៀង​នៅក្នុង​ឆ្នាំ​២០២០​នេះ ហាក់​ខុសប្លែក​ពី​រាល់​ឆ្នាំ ព្រោះ​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ខែ​៥​ខែ​៦​នេះ មាន​ភ្លៀង​ធ្លាក់​ជោកជាំ​គ្រប់គ្រាន់​និង​មានទឹក​ដក់​ក្នុង​ស្រែ​ច្រើន អាច​ចាប់ផ្ដើម​ភ្ជួរ​ដាស់ដី​ធ្វើស្រែ​បាន និង​តំបន់​ខ្លះទៀត អាចធ្វើ​បាន​តាំង​ពីមុន​បុណ្យចូលឆ្នាំ ហើយ​បើ​គិត​ត្រឹម​ពេលនេះ ក៏មាន​ស្រូវ​ដុះ​ពេញ​ស្រែ​ផងដែរ​។ មេឃ​មាន​ភ្លៀង​ធ្លាក់​អាច​ភ្ជួរ​រាស់ បាន​តិចតួច​និង​បានចាប់ផ្ដើម​ភ្ជួរស្រែ និង​ព្រោះស្រូវ​រង់ចាំ​ទឹកភ្លៀង​ធ្លាក់ អាចធ្វើ​ឲ្យ​ស្រូវ​ដុះ​ល្អ ប៉ុន្តែ​ក៏មាន​ការ​ព្រួយ​បា​ម្ភ​ដែរ បើ​ភ្លៀង​នៅតែ​មិនបាន​ធ្លាក់ អាច​បណ្ដាល​ឲ្យ​ពូជស្រូវ​រង​ការខូចខាត ហើយ​នៅមាន​ស្រែ​ភាគច្រើន ក៏​នៅ​មិនទាន់បាន​ភ្ជួរ​ដាស់ដី​នៅឡើយ​ទេ​។​

​បើតាម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានបង្ហាញ​នូវ​ការព្យាករណ៍​ជា​ហូរហែរ នៃ​ការ​ភ្លៀង​ធ្លា​ក់នៅ​ឆ្នាំ​២០២០​នេះ នៅ​តំបន់​ខ្ពង់រាប​កណ្ដាល តំបន់​ភូមិភាគ​ឦ​សាន្ត និង​តំបន់​មាត់សមុទ្រ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ពី​កម្រិត​ខ្សោយ មធ្យម ទៅ​ខ្លាំង ប៉ុន្តែ​សម្រាប់​ខេត្តបាត់ដំបង ជា​ខេត្ត​ស្ថិតក្នុង​តំបន់​ខ្ពង់រាប​កណ្ដាល មាន​ភ្លៀង​ធ្លាក់​ត្រឹម​កម្រិត​ខ្សោយ​ទៅ​មធ្យម​ប៉ុណ្ណោះ​។ ការ​ភ្លៀង​ធ្លាក់​ក្នុង​សភាព​បែបនេះ មិនអាច​គ្រប់គ្រាន់​ឲ្យ​កសិករ ក្នុងការ​ធ្វើស្រែ​ចម្ការ​ឲ្យ​បាន​ផុលផុស ដូច​រាល់​ឆ្នាំ​នោះទេ​។

​មួយវិញទៀត ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម​នេះ ក៏បាន​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ប៉ះពាល់​និង​រង​ការខូចខាត រលំ​ផ្ទះសម្បែង​អស់​ជាច្រើន​ខ្នង​ផងដែរ ៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×