Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​កម្ពុជា និង​ឡាវ បាន​នាំមុខគេ​ក្នុង​តំបន់​អាស៊ាន​លើ​ការទប់ស្កាត់​មេរោគ​ឆ្លង COVID-19

spot_img

លទ្ធផល​នៃ​ការទប់ស្កាត់​ការ​រាតត្បាត និង​ការព្យាបាល​មេរោគ COVID-19 នៅក្នុង​តំបន់​អាស៊ាន ​រយៈកាល​កន្លងមក​នេះ​បាន​បង្ហាញថា មាន​ប្រទេស​២​បាន​នាំមុខគេ​លើ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ COVID-19 បានល្អ គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ដោយ​ប្រទេស​ទាំង​២​នេះ​មាន​អ្នក​ជម្ងឺឆ្លង​តិចជាងគេ និង​ក្នុងចំណោម​អ្នក​ជម្ងឺ​ដែល​បាន​ឆ្លង​មិនទាន់មាន​អ្នកណាម្នាក់​បាន​ស្លាប់​នៅឡើយ​ទេ​។​

​យោងតាម​មជ្ឈមណ្ឌល​ព័ត៌មាន​អាស៊ាន បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០​នេះ ប្រទេស​ឡាវ​មាន​អ្នក​ឆ្លង​មេរោគ COVID-19 មាន​ចំនួន​តិចជាងគេ ពោ​គឺមាន​អ្នក​ឆ្លង​ត្រឹមតែ​១៩​នាក់​ប៉ុណ្ណោះ ស្រប់ពេល​ចំនួន​អ្នក​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​៩​នាក់​។ សម្រាប់​ប្រទេស​កម្ពុជា​វិញ​គឺមាន​អ្នក​ឆ្លង​សរុប​ចំនួន ១២២ នាក់​ខណៈ​ចំនួន​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​មាន​រហូតដល់​ទៅ​១២០​នាក់ ពោល​មានន័យថា អ្នក​ដែល​នៅ​កំពុង​ព្យាបាល​គឺមាន​ចំនួន​តិចជាងគេ គឺមាន​ត្រឹមតែ​២​នាក់​ប៉ុណ្ណោះ​។​

​ដោយឡែក​ក្នុងចំណោម​ប្រទេស​ទាំង​១០​របស់​អាស៊ាន ប្រទេស​សិង្ហ​បុរី មាន​ចំនួន​អ្នក​ឆ្លង​មេរោគ​ខាងលើនេះ​ច្រើនជាងគេ គឺមាន​ចំនួន​សរុប​ដល់​ទៅ ២១៧០៧ នាក់ និង​មាន​អ្នកស្លាប់​ចំនួន ២០ នាក់ និង​អ្នក​ត្រូវបាន​ព្យាបាល​ជាមាន​ចំនួន ២០៤០​នាក់​។ ហើយ​គ្រាន់តែ​នៅ​ថ្ងៃទី​៩ ខែឧសភា នេះ​តែ​១​ថ្ងៃ​ប៉ុណ្ណោះ សិង្ហ​បុរី បានធ្វើ​តេស្ត​រកឃើញ​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន​ដល់​ទៅ ៧៦៨ ករណី​ឯណោះ​។​

​តាម​ពីក្រោយ​ប្រទេស​សិង្ហ​បុរី​ក៏មាន​ប្រទេស ឥណ្ឌូនេស៊ី និង​ប្រទេស​ហ្វីលីពីន ដែល​ជាប់​ជា​ប្រទេស​មានការ​រីក​រាលដាល់​មេរោគ COVID-19 ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ាន​ផងដែរ ក្នុងនោះ ប្រទេស​ឥណ្ឌូនេស៊ី មាន​អ្នក​ឆ្លង​សរុប​ចំនួន ១៣១១២ នាក់ មាន​អ្នកស្លាប់​ចំនួន​៩៤៣ នាក់ និង​អ្នក​ឆ្លង​ថ្មី​នៅថ្ងៃនេះ​មាន​ចំនួន ៣៣៦ នាក់​។ សម្រាប់​ប្រទេស​ហ្វីលីពីន​វិញ មាន​អ្នក​ឆ្លង​សរុប​ចំនួន ១០៤៦៣ នាក់ អ្នកស្លាប់​ចំនួន ៦៩៦ នាក់ និង​មាន​អ្នក​ឆ្លង​ថ្មី​នៅថ្ងៃនេះ មាន​ចំនួន ១២០ នាក់​៕​ ដោយ ៖ វីដា

spot_img
×