Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុតចិត្ត​ណាស់​! វា​លឿន​ពេក​ហើយ សម្រាក​ចុះ​អូន អូន​ក៏​ហត់​ច្រើន​ហើយ​ដែរ សុំទោស​ផងដែ​លបង​មិនបាន​ទៅជូន​ដំណើរ​អូន​និង​កូនស្រី​

spot_img

​បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​ប្រហែល​ជាង ១១ យប់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បំផុត​មួយ ដោយ​ឡាន​តូ​រី​ស​មួយ​គ្រួសារ​ដឹក​បន្លែ​ផ្លែឈើ បាន​បែក​កង់​រេ​ធ្លាក់​ប្រឡាយ​ក្រឡាប់ បណ្តាល​ឲ្យ​ស្លាប់​ទាំង​ម្តាយ និង​កូនស្រី​ម្នាក់ យ៉ាង​អាណោចអាធ័ម ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​សាលា​ក្រៅ ខេត្តបន្ទាយមានជ័យ ។​

​ក្រោយ​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បានកើត​ឡើង គេ​បានឃើញ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ AhPin Cha Cha ដែល​ប្រហែល​ត្រូវជា​សាច់ញាតិ​នៅ​ឆ្ងាយ បាន​បង្ហោះ​ពី​ទិដ្ឋភាព​ក្នុង​ពិធីបុណ្យ​ម្តាយ​និង​កូន ដោយបាន​សរសេរ​រៀបរាប់​ទាំង​អារម្មណ៍​រន្ធត់ចិត្ត​ជាខ្លាំង​យ៉ាង​ដូច្នេះ​ថា​៖ «​ស្លុតចិត្ត​ណាស់ វា​លឿន​ពេក​ហើយ សម្រាក​ចុះ​អូន អូន​ក៏​ហត់​ច្រើន​ហើយ​ដែរ សុំទោស​ផងដែ​លបង​មិនបាន​ទៅជូន​ដំណើរ Ya Angel Amy’s Angel» ។​

​ដោយឡែក គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Daly Brand ដែល​ត្រូវជា​មិត្តភក្តិ​សព​ស្ត្រី​ខាងលើ ក្រោយ​ទទួលដំណឹង​ដ៏​ក្រៀមក្រំ​នេះ ក៏បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ទាំង​អារម្មណ៍​ខ្លោចចិត្ត​ថា​៖ «​ជូនពរ​ឲ្យ​ឯង និង​កូន​ទៅកាន់​សុគតិភព​ណា ជាតិ​ក្រោយ​កុំ​អាយុ​ខ្លី​អ៊ីចឹង​ទៀត​ស្រណោះ​ណាស់ សឹងតែ​មិន​ចង់​ជឿ Ya Angel Amy’s Angel»​។​

​ទន្ទឹមនេះ​ផងដែរ នៅក្នុង Comment គេ​ក៏​បានឃើញ​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាងច្រើន បាន​សម្តែង​នូវ​អារម្មណ៍​ក្តុកក្តួល និង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​នៃ​សព ដោយ​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​ម្តាយកូន​ទាំងពីរ​បាន​ទៅកាន់​សុគតិភព​៕ ដោយ​៖ លឹម ហុង​

spot_img
×