Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ក្មេងស្ទាវ​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា និង​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ និង​២​នាក់​ផ្សេងទៀត រងរបួស នៅ​កណ្តាល​ក្រុង​ដូន​កែវ គឺជា​រឿង​គំនុំ​

spot_img

តាកែវ​៖ អាវុធហត្ថ​ខេត្តតាកែវ បានបញ្ជាក់​ពី​ដំណើរ​នេះ​ថា រឿងហេតុ​គួរ​ឲ្យ​សង្វេក នៃ​ឆាកជីវិត​ក្មេងស្ទាវ បាន​បន្សល់ទុក​ត្រឹម​ទឹកភ្នែក និង​សំឡេង​យំ​ទ្រហឹង ពី​ក្រុមគ្រួសារ ជាពិសេស​ឳ​ពុក​ម្តាយ ក្រោយ​ត្រូវ​គូរ​កន ដែលមាន​គំនុំ​នឹង​គ្នា ជិះ​ម៉ូតូ​តាម​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ ដោយ​ប្រើ​ពូថៅ បណ្តាល​ជនរងគ្រោះ​ម្នាក់​ស្លាប់ នៅនឹងកន្លែង និង​ពីរ​នាក់​រងរបួស​ធ្ងន់ បាក់ជើង​ទាំង​២​នាក់ ។​

​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ឈាន​មកដល់​ការឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ ដែលជា​បានធ្វើ​សកម្មភាព កាប់សម្លាប់​គូរ​គំនុំ នៅវេលា​ម៉ោង​២៣​នឹង​២២​នាទី​យប់ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០​នេះ គឺមាន​ការសម្របសម្រួល នីតិវិធី​ដោយ លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ធ្វើការ​ឡោមព័ទ្ធ​ជុំវិញ​ផ្ទះ​ជនសង្ស័យ រួច​ឈាន​ចូលទៅ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ខាត់ សង្ហា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មានមុខ​របរ ជាងផ្សារដែក រស់នៅ​ភូមិ​តា​ឌូ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ទាំងយប់​តែម្តង ។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ បាន​សារភាពថា មូលហេតុ​ដែល​រូបគេ និង​បក្ខពួក កាប់សម្លាប់​ជនរងគ្រោះ​នោះ គឺ​ដោយសារតែ​រឿង​គំនុំ​គុំ​គួ​ន​នឹង​គ្នា ។​

​សូមបញ្ជាក់​ផងដែរ​ថា ជនរងគ្រោះ​ដែល​ត្រូវគេ​កាប់​មាន​គ្នា ៣​នាក់​៖ ១ ឈ្មោះ​ប៉ុល រឿន​មករា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខ​របបរ កសិករ (​ស្លាប់​) នៅ​កន្លែងកើតហេតុ ២. ឈ្មោះ មុត ចិន​មិថុនា ភេទ​ប្រុស អាយុ ២១​ឆ្នាំ កសិករ របួសធ្ងន់ និង​៣. ឈ្មោះ ហេង ស៊ីណា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ សិស្ស របួសធ្ងន់ អ្នក​ទាំង​បីនាក់​រស់នៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​បច្ចុប្បន្ននេះ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន​បក្ខពួក​របស់​ជនសង្ស័យ​បន្ថែមទៀត ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕ ដោយ​៖ តាកែវ​

spot_img
×