Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កំពុង​ចែកចាយ ខ្លឹមសារ​ឃ្លី​ប​វីដេអូ​ចាស់​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន កាលពី​៤​ឆ្នាំមុន បង្កឱ្យមាន​ការយល់ច្រឡំ​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សង្កេតឃើញ​មាន ម្ចាស់​គណនី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាននិងកំពុង​ចែកចាយ ខ្លឹមសារ​ឃ្លី​ប​វីដេអូ​ចាស់​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ប្រមាណ ០៤​ឆ្នាំមុន ទាក់ទង​នឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក មក​បំភ័ន្ត​ឱ្យមាន​ការយល់ច្រឡំ​ថា ជាការ​ណែនាំ​ថ្មី​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០​នេះ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​ក្នុង​បណ្តា​ណ​សង្គម ដែល​បាន សរសេរថា នគរបាល​ចរាចរណ៍​នឹង​ផ្អាក​ការត្រួតពិនិត្យ​ឯកសារ​យានយន្ត​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សូមបញ្ជាក់ថា ព័ត៌មាន​នេះ គឺជា​ព័ត៌មាន​មិន​ពិត និង​បំ​ភ្លើ​ស ដែល​បាន​យក​ព័ត៌មាន​ចាស់​យកមក​ផ្សព្វផ្សាយ ពាក់ព័ន្ធ​នឹង​នគរបាល​ចរាចរណ៍ នឹង​ផ្អាក​ការត្រួតពិនិត្យ​ឯកសារ​យានយន្ត ដែល​ព័ត៌មាន​នេះ តាំងពី​ខែមករា ឆ្នាំ​២០១៦ មក​ម្លេះ​។ ដោយឡែក​ព័ត៌មាន​ដែល​សរសេរថា អគ្គស្នងការ​នគរបាល​ជាតិ​ប្រកាស លើក​ពេល​ផាកពិន័យ​ឡាន​ម៉ូតូ​ដែល​គ្មាន​បណ្ណ​បើកបរ ក៏​ជា​ព័ត៌មាន​ចាស់ តាំ​ពី​ឆ្នាំ​២០១៥​។ ដែល​ព័ត៌មាន​ទាំងនេះ នាំអោយមាន​ការយល់ច្រឡំ​ចំពោះ​ការ​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​នេះ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​ប្រជាពលរដ្ឋ កុំ​មានការ​យល់ច្រឡំ ចំពោះ​ខ្លឹមសារ​ក្នុង​ឃ្លី​ប​វីដេអូ​នេះ ជាមួយនឹង​ផែនការ​រឹតបន្តឹង ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក នា​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ ២០២០ នោះ ហើយ​នាយកដ្ឋាន ក៏​សូម​ណែនាំ​ដល់​ប្រជាពលរដ្ឋ ត្រូវមាន​ការទទួលខុសត្រូវ នូវ​ព័ត៌មាន​ដែល​ខ្លួន យកមក​បង្ហោះ​ឬ​ចែកចាយ ទោះជា​ចេតនា ឬ​អ​ចេតនា​ក្ដី ព្រោះ​លោកអ្នក​អាច​ប្រឈម នឹង​ច្បាប់​នូវ​រាល់​ការផ្សព្វផ្សាយ ក្លែងបន្លំ​ណា ដែល​បង្កឱ្យមាន​ភាពចលាចល​ដល់​សង្គម​៕​ដោយ​៖​កូ​ឡាប​

spot_img
×