Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​អាទិត្យ ទី ១០ ខែឧសភា ឆ្នាំ ២០២០

spot_img

​ឆ្នាំជូត​

រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ ក្នុងថ្ងៃនេះ​ដោយសារ​យីអ៊ុន​ឡើង​ខ្ពស់ ម្ល៉ោះហើយ​បើ​ទោះ​ចង់​ធ្វើ​អ្វី​កុំ​គប្បី​រង់ចាំ​យូរ​ព្រោះថា​ផល​ល្អៗ​នោះ​តែង​ឆ្លើយតប​ដូច​ជាទី​ពេញចិត្ត​ផង​។

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​យកចិត្តទុកដាក់​។​

​ស្នេហា ៖ ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។

​ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​មិនល្អ​យាយី​ជាង​នេះ​ផង​។

​ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​បញ្ហាលំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​ស្នេហា ៖ កំលោះ​ក្រមុំ​មានរឿង​រាវ​ច្របូកច្របល់​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំខាល​

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​អ្វី​តែង​ជួបប្រទះ​បញ្ហា​រាំងស្ទះ និង រឿង​រាវ​អុកឡុក​យាយី​នាំឱ្យ​មិនសូវ​ស្រួល​ចិត្ត​នោះឡើយ​។

ជំនួញ ៖ ការធ្វើជំនួញនៅថ្ងៃនេះជួប​បញ្ហាលំបាក​ក្នុងការ​ទាក់ទាញ​អតិថិជន​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។​

ស្នេហា ៖ ​គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើត​រឿងរ៉ាវ​អាក្រក់​ណាមួយ ហើយ​ជួប​ផល​លំបាក​នៅ​គ្រា​ខាងមុខ​មានតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​យឺត ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ទៀត​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

ជំនួញ ៖ ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឃើញថា​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​។

ស្នេហា ៖ ប្តីប្រពន្ធចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​ហើយ​ពិបាក​ក្នុងការ​ផ្សះផ្សា​គ្នា​ឡើងវិញ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ហក់លោត​មក​ខ្ពស់​វិញ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​មានការ​ទទួលជោគជ័យ​និង​មាន​ភាព​សុខដុម​គួរសម​។​ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​អាច​សម្រុក​ពេញទី​បាន​ហើយ​ដែរ​។​

​ជំនួញ ៖ មាន​ភាព​កាក់កប​គួរសម​ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​ផងដែរ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​

​ស្នេហា ៖ ប្តីប្រពន្ធកំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​គួរ​ជាទី​ពេញចិត្ត​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​

​ការងារ ៖ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ថ្មី​ ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។

ជំនួញ ៖ ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ប្រុស​ស្រី​មាន​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំមមី​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ ត្រូវ​ចេះ​រវាសរវៃ​ប្រឹងប្រែង​ទើប​ក្តី​ប្រាថ្នា​អ្វីមួយ​អាច​ឈោង​ចាប់បាន​ទៅរួច​។​

ជំនួញ ៖ ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ខ្លះៗ​គ្រាន់​កក់ក្តៅ​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ប្រសើរ​។​

ស្នេហា ៖ ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំមមែ​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​ប្រកប​ការងារ​មិន​ថា​ជា​ការងាររាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ខ្លះៗ​ផងដែរ​ព្រោះតែ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស​និង​ព្យាបាទ​យាយី​។​

ជំនួញ ៖ មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែន តែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។ ​

ស្នេហា ៖ មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយ​ក្រោ​យ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំវក​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​នៅតែ​ល្អប្រសើរ​ដែរ​ទេ ម្ល៉ោះហើយ​ធ្វើ​អ្វី​នៅតែ​ជឿន​លឿន​​ទៅមុខ​ជានិច្ច​។​ ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់​ណាត់​ចរចា​ឬ​ទំនាក់ទំនង​ការងារ​ក៏​តែង​ទទួល​ផ្លែផ្កា​ដូច​សមប្រកប​ទៀតផង​។

ជំនួញ ៖ បើ​មានការ​ប្រឹងប្រែង​រត់​ឆ្វេង​ស្តាំ​មិន​បង់កម្លាំង​ឡើយ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​។

ស្នេហា ៖ មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរកា​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ហើយ​ត្រូវ​ចងចាំ​ថា​ផ្លែផ្កា​ឆ្លើយតប​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​នោះឡើយ​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់រុក​ឆ្កឹះ​ឆ្គៀ​លពី​បញ្ហា​អ្វីមួយ ហើយ​បង្កើត​ជម្លោះ​វិវាទ​ជាមួយ​សត្រូវ​ចាស់​ថ្មី​ហើយ​គេ​បែរជា​លួច​សើចចំអក​ដាក់​មកវិញ​។​

ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​ការរកស៊ី​គាប់​ប្រសើរឡើង​​វិញ​។​

ស្នេហា ៖ មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំច​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅក្នុង​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ទទួលរង​ការប៉ះទង្គិច​មួយចំនួន​យាយី​ផង ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តោង​ប្រយ័ត្នប្រយែង​ដែរ​ពីព្រោះថា​ផល​អាក្រក់​ងាយ​រត់​ចូល​ជាង​សព្វមួយដង​។

ជំនួញ ៖ មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី​ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់​ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

ស្នេហា ៖ មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំកុរ​

រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​គាប់ប្រសើរ​ទេ ពិសេស​ការធ្វើដំណើរ​ឆ្ងាយ​មិនសូវ​ល្អប្រសើរ​សោះឡើយ​។ ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​យឺត​ពិសេស​ធ្វើ​ច្រើន​អាច​ខុស​ច្រើន​ថែមទៀត​។

ជំនួញ ៖ ពេលនេះ​ជួប​រឿង​ចំណាយ​ធំ ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ភាពលំបាក​លំបិន​មិន​ស្ទើរ​ដែរ​ទេ​។​

ស្នេហា ៖ ប្រុស​ស្រី​មាន​ភាព​ប្រទាំង​ប្រទើស​ ព្រោះតែ​ការ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​៕

spot_img
×