Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​យើង​អាច​ភ្លេច​កូ​វីដ តែ​កូ​វីដ មិន​ភ្លេច​យើង​ទេ ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ​ពី​ជំងឺ​កូ​វីដ សូម​រក្សា​ការប្រុងប្រយ័ត្ន​ជានិច្ច​”(​វីដេអូ​)

spot_img

​ភ្នំពេញ​៖ “​សូមកុំ​ទាន់​មើលស្រាល​ស្ថានការណ៍ កូ​វីដ​១៩” នេះ​ជា​សារ​ក្នុង​វីដេអូ​មួយ ដែល​ផលិតឡើង​ដោយ​យុវតី​មួយក្រុម ក្នុងការ​ដាស់តឿន​ដល់​ពលរដ្ឋ​កម្ពុជា ឲ្យ​មាន​ប្រុង​ប្រ​យ​ត្ន​បន្តទៀត បើទោះបីជា​នៅ​ប្រទេស​កម្ពុជា​យើង ជំងឺ​ដ៏​កាច​សាហាវ​នេះ បាន​បន្ត​ធ្លាក់ចុះ ឬក៏​នៅ​ទ្រឹង​ក៏ដោយចុះ​។ សូម​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ដើម្បី​អ្នក​និង​គ្រួសារ​អ្នក ក៏ដូចជា​ជនជាតិ​កម្ពុជា ទូទាំងប្រទេស​ផងដែរ​។​

​ក្នុង​វីដេអូ​នេះ បាន​រំលេច​ឡើង​ពី​ការមិន​ប្រុងប្រយ័ត្ន ធ្វេសប្រហែស​របស់​យុវតី​មួយក្រុម នៅពេលដែល​ឮ​ក្រសួងសុខាភិបាល​កម្ពុជា ប្រកាសថា ជំងឺ​កូ​វីដ​១៩ បាន​ធ្លាក់ចុះ មិនមាន​អ្នក​ឆ្លង​ថ្មី ចំណែកឯ​អ្នក​ដែល​កំពុង​ផ្ទុក​ជំងឺ​នេះ ក៏​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ជិត​អស់នោះ ធ្វើ​ឲ្យ​ពួកគេ​មានការ​ភ័យព្រួយ ហើយក៏​នាំគ្នា​ដើរលេង​ជា​ក្រុម​យ៉ាង​សប្បាយ ដោយ​មិន​ពាក់​ម៉ាស និង​មិន​លាងដៃ​ដែរ​។

​វីដេអូ អប់រំ​មួយ​នេះ បាន​ពញ្ញាក់​អារម្មណ៍​របស់​យុវជន​ឲ្យ​ការប្រុងប្រយ័ត្ន ខ្ពស់ កុំអាល​ភ្លេចខ្លួន ព្រោះថា កូ​វីដ​១៩​កំពុង​រីក​រាល​ពេញ​ពិភពលោក​នៅឡើយ​។ “​យើង​អាច​ភ្លេច​កូ​វីដ តែ​កូ​វីដ មិន​ភ្លេច​យើង​ទេ ការពារ​ខ្លួន​អ្នក និង​អ្នកដទៃ​ពី​ជំងឺ​កូ​វីដ សូម​រក្សា​ការប្រុងប្រយ័ត្ន​ជានិច្ច កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ត្រូវ​ពាក់​ម៉ាស និង​លាងដៃ​ជាមួយ​អាល់កុល សាប៊ូ​ជាប្រចាំ​”​។​

​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩​នេះ ក្រសួងសុខាភិបាល ក៏ដូចជា​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បានចេញ​សារ ក៏ដូចជា​វីដេអូ​ជាច្រើន ក្នុងន័យ​អប់រំ ដល់​ពលរដ្ឋ ឲ្យ​ចេះ​ការពារ​ខ្លួន កុំ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ ពិតមែនតែ​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​

​មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ឬ​COVID-19 ឆ្លង​តាមរយ​:​ដំណក់​ទឹកតូចៗ ដែល​ខ្ទាត​ចេញមកក្រៅ​តាមរយ​:​ក្អក​ឬ​កណ្តាស (​មិនមែន​ហោះហើរ​ក្នុង​ខ្យល់​ទេ​) ។ ត្រូវ​ចងចាំ​ថា ដំណក់​ទឹកតូចៗ​អ្នកជំងឺ​ដល់ទី​ណា មេរោគ​នឹង​ទៅដល់​ទីនោះ ។ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ចម្ងាយ​ខ្ទាត​ចេញ​ពីមុខ​មនុស្ស​យើង​ចម្ងាយ​បាន ៣​ហ្វី​ត បើ​គិតពី​រង្វាស់​ម៉ែត្រ​គឺ ៩០​សង់ទីម៉ែត្រ ។ ដូច្នេះ​បើ​យើង​នៅ​ឆ្ងាយ​ពី​អ្នកជំងឺ​លើសពី​១​ម៉ែត្រ យើង​នឹង​គេច​ផុតពី​ដំណក់​ទឹកតូចៗ​ទាំងនោះ ។ ពេល​អ្នកជំងឺ​ក្អក​ឬ​កណ្តាស​ម្តងៗ បណ្តាលឱ្យ​ខ្ទាត​ទៅលើ​ផ្ទៃ​ផ្សេងៗ ដូចជា​លើ​តុ លើ​ជញ្ជាំង លើ​បង្កាន់ដៃ ។ ល​។ និង​ដៃ​របស់គាត់​ក្រោយ​ញី​ច្រមុះ​ប្រឡាក់​សំបោរ ប៉ះ​ដៃ​ទ្វារ​ប៉ះ​ជញ្ជាំង​ប៉ះ​បង្កាន់ដៃ ដែល​អ្នកជា​ប៉ះ​ផ្ទៃ​ទាំងនោះ​បណ្តាលឱ្យ​ឆ្លង​ពេល​យើង​ប៉ះ​មុខ​និង​ច្រមុះ ។ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ក្នុង​មួយថ្ងៃ​មនុស្ស​យើង​ប៉ះ​មុខជា​មធ្យម ៦០​ដង ។ ហេតុដូច្នេះ តំរូវឱ្យ​អ្នកជំងឺ​ត្រូវ​ពាក់​ម៉ាស់​ដើម្បី​កុំឱ្យ​ខ្ទាត​ចេញមកក្រៅ និង​ទាំង​អ្នក​ឈឺ​និង​អ្នកជា​ត្រូវតែ​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ជេ​ល ជាដើម ។ ចំពោះ​អ្នកជា​ពុំ​ចាំបាច់​ពាក់​ម៉ាស​ទេ គឺ​យើង​ពាក់​ម៉ាស់​នៅពេល​ចាំបាច់​ដូចជា កន្លែង​ប្រមូលផ្តុំ សួរ​សុខ​ទុក​អ្នកជំងឺ និង​ក្រុមគ្រូពេទ្យ ហើយ​គ្រវាត់​ម៉ាស់​ក្នុង​ធុងសំរាម​ភ្លាម​ក្រោយ​ប្រើប្រាស់ ។​

​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការចម្លង​កូ​វីដ​១៩​ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្តក្រុង​និង​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ផ្សេងៗ​ទៀត សូម​អនុវត្តន៍​សារ​អប់រំ​ដូចខាងក្រោម​នេះ :
១. ទាំង​អ្នកបើកបរ ទាំង​អ្នកដំណើរ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស​ការពារ​
២. ត្រូវ​អង្គុយ​កៅអី​ឃ្លាតឆ្ងាយ​ពីគ្នា​
៣. ត្រូវ​បើក​បង្អួច និង​បើក​វាំងនន​រថយន្ត​ទាំងអស់ ដើម្បី​ឱ្យមាន​ខ្យល់​ចេញចូល និង​មាន​ពន្លឺ​ថ្ងៃ​ចាំង​ចូលក្នុង​រថយន្ត​
៤. ទាំង​អ្នកបើកបរ និង​អ្នកដំណើរ ត្រូវមាន អាល់កុល ជែ​ល ក្នុង​រថយន្ត​និង​យកតាម​ខ្លួន ហើយ​ឧស្សាហ៍​លាងដៃ​ឱ្យបាន​ញឹកញាប់​

​ពិតមែនតែ​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។​

​ចំណែក​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ចេញ​សារ​ប្រាប់​ដល់​ជនរួមជាតិ​ថា ឆ្លៀត​ពេលនេះ ខ្ញុំ​សូម​ដាស់តឿន​និង​ក្រើនរំលឹក​ដល់​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ គឺ​ត្រូវ​នាំគ្នា​យកចិត្តទុកដាក់​ពី​ការថែទាំ​សុខភាព ចៀសវាង​ការឆ្លង​រោគ​កូ​វីដ​១៩​។ ទោះបី​អត្រា​ឆ្លង​នៃ​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ក្តី ហើយ​អត្រា​នៃ​ការព្យាបាល​អ្នកជំងឺ​នេះ​បានជា​សះស្បើយ នៅសល់តែ​២​នាក់​ទៀត​ប៉ុណ្ណោះ​ក្តី ក៏​យើង​មិនត្រូវ​ធ្វេសប្រហែស ហើយ​គិត​ស្រាល​ថា ជំងឺ​នេះ​មិន​អី​ទេ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​គិតថា​កម្ពុជា​ជា​ប្រទេស​ក្តៅ​មិន​ងាយ​ឆ្លង គឺ​មិន​ដូច្នេះ​ទេ​។ ព្រោះ​ជំងឺ​នេះ​ជា​ជំងឺ​កាច​សាហាវ​ហើយ​ងាយ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​លឿន​ខ្លាំងណាស់​។​

​មកទល់ពេលនេះ​ទាំង​កម្ពុជា និង​ពិភពលោក​គឺ​កំពុង​រួមដៃគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ហើយ​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ក៏​មិនទាន់​រកឃើញ​នៅឡើយ​ដែរ​។ ដូច្នេះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ នៅតែ​បន្ត​យាយី​អាយុជីវិត​ពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក ដែល​ប្រទេស​មួយចំនួនធំ​កំពុង​បិទ​ប្រទេស​គេ​នៅឡើយ​។​

​ទោះបី​នៅក្នុង​រាជធានី​ភ្នំពេញ​ក្តី ឬ​នៅតាម​បណ្តា​ខេត្ត​ក្រុង​ឬ​ជនបទ​ក្តី​
​សូម​បងប្អូន​បន្ត​ពាក់​ម៉ាស ឬ​ក្រមា​ការពារ និង​ដុសលាង​សម្អាត​ដៃ​ដោយ​ទឹក​អាល់កុល ឬ​ទឹក​ជឹ​ល​សម្អាត​កម្ចាត់​មេរោគ​នឹង​បាក់តេរី​ផ្សេងៗ​អោយបាន​ជាប្រចាំ ចៀសវាង​ការចម្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់​ដែល​នាំមក​នូវ​ការសោកស្តាយ​អស់​មួយជីវិត​។​

​សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​អោយបាន​ល្អជា​និច្ច ជាពិសេស​ក្នុងពេលដែល​ប្រទេសជាតិ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​១៩​។​

​ទោះបី​ចំនួន​អ្នក​ដែល​ឆ្លង​មេរោគ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ច្រើន​ស្ទើរ​អស់ហើយ​ក្តី ហើយ​មកទល់​ថ្ងៃនេះ​ក៏​ពុំមាន​អ្នក​ឆ្លង​ថ្មី​ក៏ដោយ ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ប្រើ​ម៉ាស ទឹក​អាល់កុល និង​ជឹ​ល​លាង​សម្អាត​កម្ចាត់​មេរោគ​និង​បាក់តេរី​ផ្សេងៗ​ឲ្យ​បានជា​ប្រចាំ​។​

​ស្របពេល​នឹង​ការបង្កើន​អនាម័យ​ថែរក្សា​សុវត្ថិភាព​សុខភាព​អាយុជីវិត សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ក្មួយៗ​យុវជន​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដាច់ខាត ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​រាល់ថ្ងៃ គឺ​បានសម្លាប់​អាយុជីវិត​ពលរដ្ឋ​ច្រើនជាង​ជំងឺឆ្លង​កូ​វី​វីដ​១៩ ទៅទៀត​៕​កូ​ឡាប​

spot_img
×