Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​បង្ហោះ​ឃ្លី​ប​សារ​សំឡេង​ចាស់​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន នាំ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​មានការ​ភ័ន្ត​ច្រ​ឡ ចំពោះ​ចំណាត់ការ របស់​សមត្ថកិច្ច

spot_img

​ភ្នំពេញ​៖​សេចក្ដីប្រកាស​ព័ត៌មាន របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ គឺ ​ពុំបាន​ប្រកាស​ឬ​ដាក់ចេញ​នូវ​គោលការណ៍​ពន្យារ ឬ​លើក​ពេល​ក្នុង​ការត្រួត​ពិ​និ​ត្យិ​និត្យ និង​ពិន័យ​ចំពោះ​ករណី​គ្មាន​ប័ណ្ណបើកបរ​នោះទេ​។​ សូម​បងប្អូន​កុំ​យល់​ច្រ​លំ​ចំពោះ​ព័ត៌មាន​ចាស់ៗ កាលពី ២០១៥ កន្លងមក​។

​សូម​រួសរាន់​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ ទៅតាម​តម្រូវការ​របស់​បងប្អូន​ប្រើប្រាស់​យានជំនិះ​។​

​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​កិត្តិយស សូម​ជម្រាបជូន សាធារណជន និង​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ មេត្តា​ជ្រាបថា ៖ ក្នុង​រយៈពេល​ដែល​សម​ត្ថ​កិច្ច​នគរបាល​ចរាច​រណ៍​កំពុងតែ​អនុវត្ត​វិធានការ​រឹង​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​៣៩ អនក្រ​.​បក​ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្រាប់​តែមាន​ប្រព័ន្ធ ទំនាក់ទំនង​សង្គម​មួយចំនួន​បាន​បង្ហោះ​ឃ្លី​ប​សារ​សំឡេង​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ដែលមាន​ខ្លឹមសារ​ថា «​អគ្គស្នងការ នគរបាលជាតិ​ប្រកាស​លើក​ពេល​ពិន័យ​ឡាន ម៉ូតូ ដែល​គ្មាន​ប័ណ្ណបើកបរ » ដោយ​ការផ្សព្វផ្សាយ​នេះ នាំ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​មានការ​ភ័ន្តច្រឡំ ចំពោះ​ចំណាត់ការ របស់​សមត្ថកិច្ច ៕ ដោយ​៖​កូ​ឡាប​

​សូម​អាន​ខ្លឹមសារ​ទាំងស្រុង​នៅ​ខាងក្រោម​នេះ ៖

spot_img
×