Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយ​ពង្រីក​បាន​ស្មារតី​សមូហភាព ហេតុនេះ​ការងារ​របស់​អ្នក​អំណោយផល​ល្អ គ្រប់យ៉ាង​សុទ្ធ​តែមាន​ស្នាដៃ​ខ្ពស់​។ ថ្ងៃនេះ មានឱកាស​បាន​លាភ ប៉ុន្តែ​មិនគួរ​វិនិយោគ​ប្រថុយប្រថាន​។ មនោសញ្ចេតនា ដោយ​គ្រាន់តែ​យកចិត្តទុកដាក់​បន្តិច​អ្នកនឹង​ដឹង​ពី​មនុស្ស​ដែល​លប​តាម​អ្នក​រហូត​។ ទិស​នាំ​លាភ ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ការងារ ៖ ការងារ​ពិបាក​បាន​ដូច​បំណង គ្រប់​ផែនការ​អាច​នឹងត្រូវ​អាក់ខាន់ ឬ​ជួប​ការលំបាក ដូច្នេះ​ត្រូវ​នឹងនរ​ដោះស្រាយ​។ វិនិយោគ​គួរ​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​តូច ទោះបី​មិនបាន​ចំណេញ​ខ្ពស់ តែ​សុវត្ថិភាព​។ មនោ​ញ្ចេ​ត​នា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងត្បូង​។ ពណ​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ថ្ងៃនេះ​អ្នកនឹង​ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត បង្កលក្ខណៈ​ឲ្យ ហេតុនេះ​កិច្ចការ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​ងាយស្រួល​។ អាច​ប្រថុយ​វិនិយោគ តែ​មិនត្រូវ​លោភលន់​។ មនោ​ញ្ចេ​ត​នា ធម្មតា ត្រូវ​ចេះ​បន្ថែម​ភាព​រ៉ូ​មែន​ទិ​ក ដើម្បី​ជួយ​ឲ្យ​ស្នេហា​កាន់តែ​ផ្អែមល្ហែម​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំថោះ រាសី​ស្រុតចុះ​។ ការងារ ជួប​ការលំបាក​បន្តិច តែ​សំណាង​នៅមាន​អ្នក​ជួយ​យកអាសា ហេតុនេះ​គ្រប់យ៉ាង​ចុងក្រោយ នៅតែ​ត្រូវ​បានរៀបចំ​ដោយ​រៀបរយ​។ ថ្ងៃនេះ​វិនិយោគ​ប្រឈម​នឹង​ហានិភ័យ ត្រូវ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា លំបាក​បំផុត​គឺ​ឧបសគ្គ​ផ្លូវចិត្ត​របស់​អ្នក ដូច្នេះ​ដំបូងបង្អស់​ត្រូវ​សម្រួល​ផ្លូវចិត្ត​ឲ្យ​បាន​ប្រសើរ​សិន​។ ទិស​នាំ​លាភ​ទិស​ខាង​ឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ មិនបាន​ល្អប្រសើរ ត្រូវ​អត់ធ្មត់ បន្ត​បំពេញ​ឲ្យ​ដល់ទី​បំផុត​។ មិនត្រូវ​វិនិយោគ​ចូល​ទីផ្សារ​ភាគហ៊ុន និង​ទីផ្សារ​មាស​។ មនោសញ្ចេតនា ត្រូវ​លៃ​ពេល​នៅក្បែរ​គ្នា​ឲ្យ​បាន​ច្រើន ទើប​ស្នេហា​រីកចម្រើន​។ ទិស​នាំ​លាភ​ទិស​ជើង តំណម​ទិស​ខាង​អាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​ម្ចាស់ការ​សកម្ម​ជាងនេះទៀត អ្នកនឹង​សម្រេចបាន​ស្នាដៃ​ល្អ​ច្រើន​។ ហិរញ្ញវត្ថុ រក្សាបាន​ស្ថិរភាព តែ​ត្រូវ​សម្រួល​ចំណាយ​ឲ្យ​សមស្រប​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​នឹងមាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ​។ ការងារ ពិបាក​រកឃើញ​ទិស​តំបន់ ផ្លូវចិត្ត​ច្របូកច្របល់ ធ្វើ​ឲ្យ​គ្រប់យ៉ាង​កាន់តែ​ប្រែជា​លំបាក​ជាង ត្រូវ​នឹងនរ​ពង្រឹងស្មារតី​។ ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​។ មនោសញ្ចេតនា មិនល្អ​ប្រសើរ មានរឿង​រកាំរកូស​នឹង​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាង​ឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​បង្កើន​ការប្រាស្រ័យ​ទាក់ទង កសាង​ទំនាក់ទំនង​ល្អ នឹងមាន​ប្រយោជន៍​សម្រាប់​ការងារ​របស់​អ្នក​។ យីអ៊ុន​នៅ​ទាប មិនត្រូវ​ចចេស​បោះទុន​រកស៊ី​។ មនោសញ្ចេតនា ត្រូវ​ខំ​បញ្ចៀស​កុំ​ឲ្យ​មានទំនាស់​ជាមួយ​គូស្នេហ៍​ដែល​អាច​រាលដាល​ទៅជា​រឿង​ធំ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ពង្រីក​សម​ត្ថ​ភាព និង​ចំណូលចិត្ត​របស់ខ្លួន​, សមស្រប​ចំពោះ​ការចរចា ចុះកិច្ចសន្យា​។ វិនិយោគ​អំណោយផល​ល្អ ព្រោះ​មាន​អ្នក​ចាំ​ជួយ​គ្រប់ពេល​។ មានរឿង​សប្បាយ​ស្មាន​មិន​ដល់​យ៉ាងច្រើន​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាង​ឦសាន​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ច្រើន ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង ត្រូវ​ចេះ​ចាប់​មក​កុំ​ឲ្យ​របូត​ពី​ដៃ​។ ថ្ងៃនេះ​ធ្វើ​ជំនួញ​ជួញដូរ​សុទ្ធតែ​កាក់កប បាន​ចំណេញ​ខ្ពស់​។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ ទុកចិត្ត​ខ្លួនឯង​ជ្រុល​ដោយ​មិន​ស្តាប់​យោបល់​អ្នកដទៃ ធ្វើ​រឿង​អ្វី​ក៏ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​បំពាន​កំហុស​។ ថ្ងៃនេះ​ពុំ​សមស្រប​សម្រាប់​ការវិនិយោគ ព្រោះ​ប្រឈម​នឹង​ការខាតបង់​។ មនោសញ្ចេតនា មានរឿង​រំខាន និង​ប្រទាញប្រទង់​គ្នា​។ ទិស​នាំ​លាភ​ទិស​ត្បូង តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ គួរ​អនុវត្តតាម​ផែនការ​ដែល​បាន​គ្រោងទុក កុំ​ស្តាប់​អ្នកដទៃ​នាំ​ឲ្យ​មានការ​អល់អែក​ចិត្ត​។ ចាយវាយ​ត្រូវ​សន្សំសំចៃ មិនត្រូវ​ចំណាយ​លើសពី​ចំណូល​ដែល​ខ្លួន​មាន​។ មនោ​ញ្ចេ​ត​នា រីកចម្រើន​ល្អ មនោសញ្ចេតនា​កាន់តែ​ផ្សាភ្ជាប់ កក់ក្តៅ​។ ទិស​នាំ​លាភ​ទិស​លិច តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕​

spot_img
×