Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UPDATE : ជំងឺ​កូ​វីដ​១៩៖ ឆ្លង​សរុប​៖ ៤.០២៣.២១៨​នាក់ ស្លាប់ ២៧៩.៣០៣​នាក់ និង​ជាសះស្បើយ ១,៣៦​លាន​នាក់

spot_img

1- ឆ្លង​សរុប​៖ ៤.០២៣.២១៨​នាក់​។ ស្លាប់​៖ ២៧៩.៣០៣​នាក់​។ សះស្បើយ​៖ ១,៣៦​លាន​នាក់​។

2- ពលរដ្ឋ​អាមេរិកាំង​ឆ្លង​៖ ជាង​១,៣០​លាន​នាក់​។ ស្លាប់​៧៨.៧៩៤​នាក់​។
​ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ប្រធាន​អាជ្ញាធរ​ស្បៀង​និង​ឱសថ សម្រេច​នៅ​ក្រុង​ខ្លួន​១៤​ថ្ងៃ ក្រោយពី​ប៉ះពាល់​នឹង​អ្នក​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​។

3- លោកប៉ា​រ៉ា​ក់ អូ​បា​ម៉ា អតីត​ប្រធានាធិបតី​បាន​ហៅ​ការឆ្លើយតប​វីរុស​កូ​រ៉ូ​ណា របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ថា​ជា​«​គ្រោះមហន្តរាយ​ប្រកបដោយ​ចលាចល​ទាំងស្រុង​»​។​

4- រុស្ស៊ី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជាង​១០.០០០​នាក់​/​ថ្ងៃ ក្នុង​រយៈពេល​៩​ថ្ងៃ​ជាប់ៗ​គ្នា នាំឱ្យ​ចំនួន​ឆ្លង​សរុប​ជិត ២០០.០០០​នាក់​ហើយ​។ ស្លាប់​១.៨២៧​នាក់​។

5 – ប្រេ​ស៊ី​ល​ឆ្លង​ជាង​១០.០០០​នាក់​/​ថ្ងៃ​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​។ សរុប​១៥៦.០៦១​នាក់​។ ស្លាប់​១០.៦៥៦​នាក់​។

6- អេ​ស្ប៉ា​ញ​និង​អ៊ីតាលី​ស្លាប់​ក្រោម​២០០​នាក់​/​ថ្ងៃ​។ បារាំង​ស្លាប់​ក្រោម​១០០​នាក់​/​ថ្ងៃ​។

7- អង់គ្លេស​មាន​អ្នកស្លាប់​ច្រើនជាងគេបង្អស់​នៅ​អឺរ៉ុប សរុប​៖ ៣១.៦៦២​នាក់​។ តាម​ពីក្រោយ​ដោយ​អ៊ីតាលី​ស្លាប់​៖ ៣០.៣៩៥​នាក់​។

8- ជប៉ុន​យល់ព្រម​ឱ្យប្រើ​ថ្នាំ Remdesivir ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។ ឆ្លង​សរុប​៖ ១៥.៦៦៣​នាក់ ស្លាប់​៦០៧​នាក់។​

9 – សិង្ហ​បុរី​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​២២.៤៦០​នាក់​។ ឥណ្ឌូណេស៊ី​៖ ១៣.៦៤៥​នាក់​។ ហ្វីលីពីន​ឆ្លង​លើស​១០.៦១០​នាក់​។ ថៃ​៖ ៣.០០៤​នាក់​។

10- ថ្នាំ​Remdesivir ចំនួន​៦​សែន​ដូ​ស ត្រូវបាន​ដឹក​ទៅ​រដ្ឋ New Jersey, Illinois, Michigan និង​រដ្ឋ​បី​ទៀត ដែលមាន​អ្នក​ឆ្លង​ច្រើន ដើម្បី​ព្យាបាល​អ្នកជំងឺ​ចំនួន​៧៨.០០០​នាក់​។ ក្រុមហ៊ុន​ឱសថ​នេះ ក៏​បរិច្ចាគ​៩​សែន​ដូ​ស ទៅ​ជុំវិញ​ពិភពលោក​ផងដែរ​៕​

ដោយ​៖CEN
(Sources: JHU, Worldomerters, CNN, NYT, WP, VOA, SCMP)​

spot_img
×