Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំង​គូ ប្តី ប្រពន្ធ ជាមួយ​ថ្នាំ​ម៉ា​ទឹកកក​៣​កញ្ចប់​ធំ និង​១២​កញ្ចប់​តូច ថ្នាំ​យ៉ាម៉ា​ចំនួន ៧ គ្រាប់ នៅ​ស្រុក​ភ្នំព្រឹក​

spot_img

​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​ជនសង្ស័យ​៣​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៣​កញ្ចប់​ធំ​និង​១២​កញ្ចប់​តូច ថ្នាំ​យ៉ាម៉ា​ចំនួន ០៧ គ្រាប់​និង​សម្ភារ​ពាក់ព័ន្ធ​មួយទៀត កំពង់​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​នៅ​ចំណុច​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង​ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​៣​នាក់ ដែល​ចាប់​ឃាត់ខ្លួន​ទី​១ ឈ្មោះ​គង់ ហ៊ុយ​ឡេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​រស់នៅ​ក្រុមទី​១០ ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង (​ជា​ប្តី​)​។ ទី​២ ឈ្នោះ ភាន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ក្រុមទី​១០​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​(​ជា​ប្រពន្ធ​)​។ ទី​៣ ឈ្មោះ សន សឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្ដា​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​ក្នុង​ប្រតិ​ប​ត្ត​ការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​ថង់​កឹ​ប​មាត់​ចំនួន​០៣​កញ្ចប់​ធំ និង​១២​កញ្ចប់​តូច​(​មិនទាន់​ថ្លឹង​ទម្ងន់​) ថ្នាំ​ប្រភេទ​គ្រាប់​ចំនួន ០៧ គ្រាប់ (​ប្រាំពីរ​គ្រាប់​) មាន​សញ្ញា​អក្សរ WY លើ​គ្រាប់​ថ្នាំ ទូរ​សព្ទ​ដៃ ០២​គ្រឿង និង​សម្ភារ​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១៦​និង​២០​នាទី​ថ្ងៃទី​០៩​ខែឧសភា​ឆ្នាំ​២០២០ នៅ​ចំណុច​នៅ​ចំណុច​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កំពុង​សាកសួរ​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ហើយ​៕​

ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×