Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃ​មាន់​ស្រែ និង​ប្រភេទ​មាន់​៣​សាសន៍ ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ព្រោះ​បញ្ហា​ជំងឺ​កូ​វីដ​១៩ នៅតែ​អូសបន្លាយ​

spot_img

​បាត់ដំបងៈ​ប្រជាពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹមសត្វ​មាន់នៅ​ខេត្តបាត់ដំបង បាន​ត្អូញត្អែរ​ពី​ការធ្លាក់ចុះ​តម្លៃ​មាន់​ស្រែ​និង​ប្រភេទ​មាន់​៣​សាសន៍ មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ព្រោះ​បញ្ហា​ជំងឺ​កូ​វីដ​១៩ នៅតែ​អូសបន្លាយ ដែល​តម្រូវការ​សាច់មាន់​មានការ​ថយចុះ និង​ធ្វើ​ឲ្យ​មានការ​ប្រឈម​នឹង​ការខាតបង់​ផងដែរ​។​

​ប្រជាកសិករ​ចិញ្ចឹម​មាន់​លក្ខណៈ​គ្រួសារ នៅ​ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បាន​និយាយ​ប្រាប់ថា ក្រៅពី​ធ្វើស្រែ ពលរដ្ឋ​មួយចំនួន​ចាប់យក​មុខរបរ​មួយទៀត គឺ​ការចិញ្ចឹម​មាន់​ប្រភេទ​៣​សាសន៍ ដោយ​អ្នកខ្លះ​ចិញ្ចឹម​បាន​ជាង​១​ឆ្នាំ​និង​អ្នក​ខ្លះទៀត ទើប​ចាប់ផ្ដើម​ចិញ្ចឹម​នៅ​ឆ្នាំ​២០២០​នេះ​។ ការចិញ្ចឹម​ពីដំបូង​លក់បាន​តម្លៃ​គួរសម ចាប់ពី​១២០០​រៀល ទៅ​១៣០០០​រៀល និង​ពេលខ្លះ​ឡើងដល់ ១៤០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ដោយ​ឃើញថា​ការចិញ្ចឹម​មាន់​កសិករ​ឆាប់​ឲ្យ​ផល និង​បាន​តម្លៃ​គួរសម​នោះ ពួកគេ​បាន​បង្កើន​ការចិញ្ចឹម​ពី​១០០​ក្បាល ទៅ​៦០០​ក្បាល ស្រាប់តែ​នៅ​ដើមឆ្នាំ​២០២០​នេះ តម្លៃ​មាន់បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ រហូតដល់​បច្ចុប្បន្ន​ត្រឹម​តម្លៃ​១០០០០​រៀល​ប៉ុណ្ណោះ ។ តម្លៃ​ប៉ុណ្ណេះ ពួកគាត់​មិនអាច​ទប់ទល់​នឹង​ការចំណាយ​បាន​នោះទេ ហើយ​ស្នើ​ឲ្យ​មាន​ការជួយ​គាំទ្រ​។​

​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​កម្ពុ​ជាមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ធ្វើ​ឲ្យ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន ទាំង​ពិធីមង្គលការ​និង​បុណ្យទាន​ផ្សេងៗ នៅតាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង មានការ​ផ្អាក អស់​ជាច្រើន​កម្មវិធី​មក​នោះ ធ្វើ​ឲ្យ​តម្លៃ​កសិផល​មួយចំនួន ដូចជា​បន្លែ ត្រី​សាច់​ជាដើម មានការ​ធ្លាក់ចុះ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​កសិករ​មួយចំនួន មិនអាច​ទូទាត់​នឹង​ការផលិត​បាន អ្នកខ្លះ​បាន​បោះបង់​ការចិញ្ចឹម​ឬ​ដាំ​ដំណាំ​ក៏មាន​ផងដែរ ៕​

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×