Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​បាក់ជើង និង​បុរស​ម្នាក់​បាក់​ម្រាមដៃ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ម៉ូតូ​២​គ្រឿង​បុក​គ្នា នៅ​ស្រុក​រមាសហែក​

spot_img

​ខេត្តស្វាយរៀង​៖ យ៉ាងហោចណាស់ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ បាន​របួសធ្ងន់​និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​ម៉ូតូ នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​និង​១០​នាទី នៅ លើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ត្រង់ចំណុច​ផ្ទះ 400​ខ្នង ស្ថិតក្នុង​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ទី​១ ឈ្មោះ​ពេ​ជ ច​ន្ធូ ភេទ​ស្រី អាយុ​47​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក HONDA.C125 ស៊េរី 2008 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ តាកែវ​1B.0326 បើក​ពី​ទិសខាងកើត មក​លិច (​ពុំ​ពាក់មួក​សុវត្ថិភាព​)​។ ទី​២ ឈ្មោះ អាង ភា​រុំ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង ជា​អ្នកបើក​ម៉ូតូ​ម៉ាក HONDA WAVE.C100 ពណ៌​ក្រហម គ្មាន​ផ្លាកលេខ បើក​ពី​ទិស​ខាងត្បូង​មក​ជើង (​ពុំ​ពាក់មួក​សុវត្ថិភាព​)​។

​ប្រភព​ដដែល​បាន​បន្តថា ករណីនេះ​គ្រោះថ្នាក់​មនុស្ស​២​នាក់ ធ្ងន់​ម្នាក់ គឺ​ឈ្មោះ ពេ​ជ ច​ន្ធូ រងរបួស​បាក់​កជើង​ខាងឆ្វេង ត្រូវបាន​បងប្អូន​បញ្ជូន​ទៅ ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក​។ ចំណែក​ឈ្មោះ អ៊ាង ភា​រុំ រងរបួស​បាក់​ម្រាម​នាងដៃ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ជីកដី បណ្តាលឱ្យ​ខូចខាត​ម៉ូតូ​២​គ្រឿង​ស្រាល ។​

​បច្ចុប្បន្ន វត្ថុតាង​បាន​យកមក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អ​ណ្តូ​ង​ត្របែក​។ មូលហេតុ គឺ​មកពី​ម៉ូតូ​ម៉ាក HONDA WAVE ប្រើប្រាស់​ល្បឿន​លឿន ៕​

ដោយ​៖ វ៉ៃ​កូ​

spot_img
×