Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​៦៨​នាក់​ចាញ់បោក​មេខ្យល់​បោះបង់ចោល​ដេក​អត់​បាយទឹក​នៅក្នុង​ព្រៃ ទាហាន​ថៃ​ល្បាត​ប្រទះ​ជួយសង្គ្រោះ​ទាន់ពេល​

spot_img

បន្ទាយមានជ័យ ៖ ក្នុងពេល​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូ​វីដ​-១៩ ពលករ​ខ្មែរ​ដែល​នៅ​ប្រទេស​ថៃ ជាច្រើន​នាក់​មានបំណង​ចង់​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ ព្រោះតែ​អត់​ការងារ​ធ្វើ ។

​ចំណែក​ពលករ​ខ្មែរ​ដែល​នៅ​ស្រុក​ខ្មែរ​ចង់ទៅ​ធ្វើការ​នៅ​ស្រុកថៃ ទាំង​រដ្ឋាភិបាល​ថៃ​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩​នេះ​។​ព្រោះតែ​មិន​មើល​ព័ត៌មាន​ឲ្យ​បានជា​ក់លាក់ ពលករ​ខ្មែរ​ប្រុស ស្រី ចាស់ ក្មេង​ចំនួន​៦៨​នាក់ ត្រូវបាន​មេខ្យល់​យកទៅ​បោះបង់ចោល ក្នុងព្រៃ​មួយកន្លែង​ក្នុង​ទឹកដី​ថៃ​ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ណង​ព្រឺ ស្រុក​អរញ្ញ ខេត្ត​ស្រះកែវ ទល់មុខ​នឹង​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបាន​ទាហាន​ថៃ​ប្រទះ នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច​ថៃ​បាន​ឲ្យ​ដឹងថា​ដោយសារ​ជម្ងឺ កូ​វីត​.១៩ រាតត្បាត​ពេញ​ពិភពលោក​ពិសេស​ប្រទេស​ថៃ ធ្វើ​ឲ្យ​ជនជាតិ​ថៃ កើត​ជម្ងឺ​នេះ​មាន​ស្លាប់ មាន​ឆ្លង​ជាច្រើន​នាក់ រាជរដ្ឋាភិបាល​ថៃ​បានប្រកាស​គ្រា​មាន​អាសន្ន រោងចក្រ​ត្រូវ​បិទ​ទាំងស្រុង ពលករ​ខ្មែរ​បង្ខំចិត្ត​ចាក​ចេញពី​ស្រុកថៃ​ស្ទើរ​អស់ រហូតមកដល់​សព្វថ្ងៃ​នេះ​ប្រទេស​ថៃ​មិនទាន់​ដំណើរការ​ដូច​មុន​នោះឡើយ​ព្រោះ​សំអាងថា​ជម្ងឺ​កូ​វីដ​.១៩ មិនទាន់បាន​ធូរស្បើយ ប្រជាជន​ថៃ​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​។​

​សមត្ថកិច្ច​ថៃ​បានបញ្ជាក់​ទៀតថា ៖ អ្វីៗ​មិនទាន់​ដំណើរការ​នៅឡើយ​ដូច្នេះ​ពលករ​ខ្មែរ​ទាំងអស់​ចង់​មក​ធ្វើការ​នៅ​ថៃ​ប្រយ័ត្ន​ចាញ់បោក​មេខ្យល់​។​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៩​នេះ ទាហាន​ឈុតខ្មៅ​បាន​ប្រទះឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ប្រុស ស្រី និង​ក្មេង​ចង់ទៅ​ធ្វើការ​នៅ​ស្រុកថៃ​នេះ​ដោយសារតែ​ការចាញ់បោក​មេខ្យល់​ត្រូវ​ដេក​ដាច់បាយ​ក្រហាយ​ទឹក​ពេញ​ព្រៃ​ក្នុងនោះ​មាន ចំនួន ៦៨​នាក់ ប្រុស ៣៧​នាក់ ស្ត្រី ចំនួន​២៥​នាក់​ក្មេង​៦​នាក់ ត្រូវបាន​កងទ័ព​ឈុតខ្មៅ​ថៃ ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន ត្រង់ចំណុច​ភូមិសាស្ត្រ ភូមិ​ណង​ព្រឺ ប្រទះឃើញ​ឲ្យ​បាយទឹក​ហូប​។​

​លោកនាយ​មេ​ប៉ុស្តិ៍ ទា​ហ៊ាន​ឈុតខ្មៅ​ថៃ ឈ្មោះ ភូ​ង​កង ប៊ិន បាន​ឲ្យ​ដឹងថា ៖ ក្រុម​ទាហាន​របស់លោក​បាន​ឃាត់ទុក​ពលករ​ខ្មែរ​ខុសច្បាប់ បាញ់​បោក​មេខ្យល់​នោះ យកមក​ប៉ុស្តិ៍​ដោយ​ចេញ​ថវិកា​ផ្ទាល់ខ្លួន ទិញ​អាហារ​ឲ្យ​ពលករ​ទាំងនោះ​ហូបចុក ហើយ​និង​បញ្ជូនមក​តាម​ច្រក​អូរ​បី​ជាន់​ធ្វើការ​ទំនាក់ទំនង​ឲ្យ​សមត្ថកិច្ច​ខ្មែរ​មក​ទទួលយក​វិញ​។​

​ជាមួយគ្នា​នោះដែរ លោក​បានស្នើ​ឲ្យ​ខាង​កម្ពុជា​ជួយ​ទប់ស្កាត់​ពលករ​ឆ្លងដែន​ខុសច្បាប់​ផង ណាមួយ​សព្វថ្ងៃនេះ វីរុស​កូ​វីដ​.១៩ កំពុងតែ​រាតត្បាត​ផង ម្យ៉ាងវិញទៀត ជៀសវៀង​ពលករ​ទាំងនោះ​ចាញ់បោក​មេខ្យល់​ផង ។​បើតាម​ការសាកសួរ​ព​លករ​ទាំងអស់នោះ​និយាយថា មេខ្យល់​វា​បាន​យកលុយ​ពី​ពួកគាត់​ម្នាក់ៗ ២.៥០០​បាត ហើយ​មិនបាន​ជូន​ដល់​គោលដៅ​ទៀត ចំពោះ​ពលករ​ទាំងនោះ ត្រូវបាន​មេខ្យល់​លួច​នាំចូល​តាម​កន្លែង​ផ្សេងៗ​ពីគ្នា​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×