Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់ការពារទេសភាព​អន្លង់​ព្រីង ត្រូវបាន​ទទួលស្គាល់ ជា​តំបន់ នៃ​បណ្តាញ​ផ្លូវ​ហោះហើរសត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី​

spot_img

​ភ្នំពេញ​៖ ទិវា​សត្វ​ស្លាប ទេស​ន្ត​ប្រវេសន៍​ពិភពលោក ឆ្នាំ​២០២០​។ ទិវា​សត្វ​ស្លា​បទេស​ន្ត​ប្រវេសន៍​ពិភពលោក ត្រូវបាន​ប្រារព្ធ​ឡើង ជា​រៀងរាល់ឆ្នាំ ក្នុង​ខែឧសភា ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា​បានជ្រើសរើស​យក​ថ្ងៃទី​១០ ខែឧសភា ដើម្បី​ប្រារព្ធ​ទិវា​នេះ​ក្នុង​គោលបំណង​អប់រំ​ផ្សព្វផ្សាយ ពី​សារប្រយោជន៍​នៃ​ការអភិរក្ស​សត្វ​សត្វ​ស្លា​បទេស​ន្ត​ប្រវេសន៍ និង​ទីជម្រក​របស់​វា​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន របស់​ក្រសួងបរិស្ថាន​។​

​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ជា​ប្រភេទ​សត្វ​ស្លាប ដែល​ធ្វើការ​ផ្លាស់​ទី​ជា​រៀងរាល់ឆ្នាំ ទៅតាម​ផ្លូវ​ហោះហើរ​របស់​វា ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ឬ​ឆ្លងកាត់​ប្រទេស​ជាច្រើន ជុំវិញ​ពិភពលោក​។ ការអភិរក្ស​សត្វ​ស្លា​បទេស​ន្ត​ប្រវេសន៍ គឺ​ទាមទារ​ឱ្យមាន​ការចូលរួម និង​សហការ​ពី​បណ្តា​ប្រទេស​នានា ដែល​ស្ថិតនៅក្នុង​ផ្លូវ​ហោះហើរ​របស់​វា​។​

​ផ្លូវ​ហោះហើរ​សត្វ​ស្លាប គឺជា​ពាក្យ​ដែល​ប្រើ​សម្រាប់​បង្ហាញ ពី​តំបន់​ភូមិសាស្ត្រ​មួយ ដែល​សត្វ​ស្លាប​ជាច្រើន ធ្វើការ​ផ្លាស់​ទី​ពី​ជម្រក​ពង​កូន ទីសំចត និង​ទីតាំង​ស្វែ​ករក​ចំណី ក្នុង​រដូវ​កាល​ជាក់លាក់​មួយ​ជាប្រចាំ​ឆ្នាំ​។

បច្ចុប្បន្ន​នៅលើ​ពិភពលោក មាន​ផ្លូវ​ហោះហើរ​សត្វ​សា្ល​ប​ចំនួន​ប្រាំបួន ហើយ​ប្រទេស​កម្ពុជា មាន​ទីតាំង​ស្ថិតនៅក្នុង​ផ្លូវ​ហោះហើរ​សត្វ​ស្លាប អាស៊ី​ខាងកើត​-​អូស្ត្រាលី និង​បាន​ចូល​ជា​សមាជិក កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​ភាពជា​ដៃគូ​ផ្លូវ​ហោះហើរ សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី ចាប់តាំងពី​ឆ្នាំ​២០០៧ ដែលមាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ​។​

​បណ្តា​ប្រទេស​ដែលជា​សមាជិក កិច្ចសហប្រតិបត្តិការ អន្តរជាតិ នៃ​ភាពជា​ដៃគូ​ផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី បាន​សិក្សា និង​ដាក់​តំបន់ដីសើម ដែលមាន​សារសំខាន់ ដល់​សត្វ​ស្លា​បទេស​ន្ត​ប្រវេសន៍ ជា​តំបន់​នៃ​បណ្តាញ​ផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី​។ តំបន់​ទាំងនោះ ត្រូវបាន​ជ្រើសរើស ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ ដូចជា សារសំខាន់​នៃ​កត្តា​ជីវចម្រុះ និង​មុខងារ​អេកូឡូស៊ី របស់​តំបន់​នោះ ជាពិសេស​ផ្តល់​ជាទី​ជម្រក ដ៏​សំខាន់​ដល់​សត្វ​ស្លា​បទេស​ន្ត​ប្រវេសន៍ ក្នុង​វដ្ត​ជីវិត​របស់​ពួកវា​។ គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២០​នេះ តំបន់ដីសើម​សំខាន់ៗ ដែល​ត្រូវបាន​ដាក់បញ្ចូល ជា​តំបន់​នៃ​បណ្តាញ​ផ្លូវ​ហោះហើរ សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី មាន​ចំនួន ១៤៧ កន្លែង ហើយ​បង្កើតបានជា​បណ្តាញ ដ៏​ធំ​មួយ​ក្នុងការ​អភិរក្ស​សត្វ​ស្លាប ទេស​ន្ត​ប្រវេសន៍ និង​ទីជម្រក​របស់​ពួកវា​។​

​ងាក​មក​មើល​ប្រទេស​កម្ពុជា​វិញ តំបន់ការពារទេសភាព​អន្លង់​ព្រីង​មាន ផ្ទៃក្រលា​សរុប ២១៧ ហិកតា ស្ថិតនៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ដែល​បង្កើតឡើង​ដោយ​អនុក្រឹត្យ​លេខ ៨៤ អនក្រ​-​បក ចុះ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ ត្រូវបាន​ទទួលស្គាល់ ជា​តំបន់​នៃ​បណ្តាញ​ផ្លូវ​ហោះហើរ សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី ដោយ​លេខាធិការដ្ឋាន កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​ភាពជា​ដៃគូ ផ្លូវ​ហោះហើរ​សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី​ក្នុង​ឆ្នាំ​២០១៩​។ យើង​មាន​មោទនភាព ដែល​តំបន់ការពារទេសភាព អន្លង់​ព្រីង ត្រូវបាន​ទទួលស្គាល់ និង​ដាក់បញ្ចូល​ជា​តំបន់ នៃ​បណ្តាញ​ផ្លូវ​ហោះហើរ សត្វ​ស្លាប​អាស៊ី​ខាងកើត​-​អូស្ត្រាលី​៕​

ដោយ​៖​កូ​ឡាប

spot_img
×