Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១​នាក់ និង​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ទម្ងន់​ជាង ១​គីឡូក្រាម​

spot_img

​បាត់ដំបង​៖ នគរបាល​ក្រុង​បាត់ដំបង បន្ត​បង្ក្រាប​ករណី​គ្រឿងញៀន នៅ​មូលដ្ឋាន​ជា​បន្តបន្ទាប់ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ និង​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ថ្លា ចំនួន ១៥​ថង់ ទម្ងន់​ជាង ១​គីឡូក្រាម​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ អាទិត្យ ទី​១០​ខែ ឧសភា ឆ្នាំ​២០២០​វេលា​ម៉ោង​១៥​និង​៤៥​នាទី អនុវត្តតាម​មតិ​ណែនាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​តាម​មតិ​ណែនាំ​ជំនាញ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿង លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ របស់​អធិការដ្ឋាន កម្លាំង​អន្តរាគមន៍​រួមជាមួយ​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វត្ត​គរ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង នៅ​ចំណុច​ក្រុមទី​០៦ ភូមិ​វត្ត​គរ សង្កាត់ វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​ក្នុងករណីនេះ សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់​គឺ​៖ ឈ្មោះ លី អ៊ី​សា ហៅ ពាង ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅ​បណ្តោះអាសន្ន ក្រុមទី​០៦ ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​នគរបាល​ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ថ្លា ចំនួន ១៥​ថង់ (​ធំ​១១​ថង់ តូច​០៤​ថង់​) ទម្ងន់ ១.០៣៤,២០​ក្រាម ទាំង​សម្បក សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ICE
​ម្សៅ​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​កេ​តា​មីន​ចំនួន ០១​កូន​ថង់ សារធាតុ​រាវ​ចំនួន​៣​កូន​ដប សង្ស័យ​ជា​សារធាតុ​ញៀន​ ​កូនជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​លក់​ចំនួន​១ ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង កូន​កាបូប​សម្រាប់​ដាក់​ប្រាក់​ពណ៌​ទឹកប៊ិច​ចំនួន​១ ប្រាក់រៀល​ចំនួន​៣០​ម៉ឺន​រៀល ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​អ៊ិ​ច​សេច​ទ័​រ ពណ៌​សលាយ​ខ្មៅ គ្មាន​ផ្លាកលេខ លេខ​តួ និង​លេខ​ម៉ាស៊ីន​៥៨៨៨១១​។​

​ក្រោយពេល​សាកសួរ ស្រាវជ្រាវ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង នគរបាល​ក្រុង​បាត់ដំបង បាន​កសាង​សំណុំរឿង បញ្ជូនមក​ការិយាល័យ​ជំនាញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

​ដោយ​៖​អ៊ុង សារុំ

spot_img
×