Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្កើត​គណនី​ធនាគារ​កាន់តែ​ងាយស្រួល​ជាមួយ ធនាគារ ស្ថាបនា​

spot_img

*​អតិថិជន​អាចបង្កើត​គណនី​ធនាគារ​បាន ដោយ​ចំណាយពេល​ត្រឹមតែ​២​នាទី​ប៉ុណ្ណោះ តាមរយៈ​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទដៃ​របស់​ធនាគា​រ​ស្ថាបនា​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ នេះ​ធនាគារ ស្ថាបនា បានប្រកាស​ដាក់​ឲ្យ​ដំណើរការ ជា​ផ្លូវការ សេវា​បង្កើត​គណនី​ធនាគារ​អន​ឡាញ តាមរយៈ​កម្មវិធី​ធនាគារ តាម​ទូរស័ព្ទ​របស់ខ្លួន ហើយ​កម្មវិធី​នេះ នឹងធ្វើ​ឲ្យ​ការបង្កើត​គណនី​ធនាគារ ជាមួយ​ធនាគារ​ស្ថាបនា កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​មួយកម្រិត​ទៀត​។​

​ការ​មាន​គណនី​ជាមួយ​ធនាគារ​ដែលមាន​អាជ្ញាប័ណ្ណ និង​កេរ្តិ៍ឈ្មោះ ដូចជា ធនាគារ ស្ថាបនា គឺមាន​សារសំខាន់​ណាស់ ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន និង​អនុញ្ញាតឱ្យ​ម្ចាស់​គណនី ទទួលបាន​សេវាកម្ម​ធនាគារ​ដ៏​សម្បូរបែប ព្រមទាំង​ទំនុកចិត្ត​ខ្ពស់​ផងដែរ ដោយ​ពួកគាត់​អាច​ដឹងថា ទ្រព្យសម្បត្តិ​របស់ខ្លួន ត្រូវបាន​ការពារ​យ៉ាង​មាន​សុវត្ថិភាព​។​

​ជាមួយនឹង​មុខងារ​ថ្មី ដែលមាន​នៅក្នុង​កម្មវិធី​ធនាគារ តាម​ទូរស័ព្ទដៃ​របស់ខ្លួន (Sathapana Mobile) ធនាគារ ស្ថាបនា បានធ្វើ​ឲ្យ​ការបង្កើត​គណនី​ធនាគារ កាន់តែ​សាមញ្ញ និង​ងាយស្រួល ដោយ​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។​

​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​គណនី​ធនាគារ ស្ថាបនា អតិថិជន​គ្រាន់តែ​ទាញយក​កម្មវិធី​ធនាគារ តាម​ទូរស័ព្ទ​ដែលមាន​ឈ្មោះថា Sathapana Mobile ទៅក្នុង​ទូរស័ព្ទដៃ​របស់​ពួកគេ ដែលមាន​នៅក្នុង​កម្មវិធី App Store ឬ Play Store ហើយ​អនុវត្តតាម​ការណែនាំ​ងាយៗ ក្នុងការ​បង្កើត​គណនី​ធនាគារ ដោយ​គ្រាន់តែ​ប្រើ​លេខ​ទូរស័ព្ទ ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​ពលរដ្ឋ​កម្ពុជា ឬ​លិខិតឆ្លងដែន​សម្រាប់​ជនបរទេស​។​

​ដោយ​ចំណាយពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ អតិថិជន​ក៏​អាច​បើក​គណនី​ធនាគារ​មួយ​បាន និង​អាច​ចាប់ផ្ដើម​ប្រើ​សេវាកម្ម​ធនាគារ​របស់ ធនាគារ ស្ថាបនា បាន ដែលមាន​ដូចជា ការទូទាត់​វិក្កយបត្រ​ចំណាយ សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស ការផ្ទេរ​ប្រាក់​ទៅ​ដៃគូ​សហការ​ដូចជា វី​ង ផាយ​ផេ ទ្រូ​ម៉ាន់​នី លី​ហួរ​វេរ​លុយ អ៊ី​ម៉ាន់​នី និង​បាគង និង​សេវាកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​ទៀត​។

​លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា បាន​មានប្រសាសន៍ថា​៖ «​ដោយសារ​ចំនួន​អ្នកចូលរួម ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ផ្លូវការ មានការ​កើន​ឡើងជា​លំដាប់ ធនាគារ ស្ថាបនា បាននិងកំពុង​ខិតខំ​ជំរុញ​ការអភិវឌ្ឍ ដើម្បី​ធានាថា​ដំណើរ​ឆ្ពោះទៅ រក​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ប្រទេសជាតិ កាន់​តែមាន​ភាពងាយស្រួល​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន​។ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ទំនើប​ចុង​ក្រោយនេះ បានធ្វើ​ឲ្យ​ការបង្កើត​គណនី​ធនាគារ នៅ​ប្រទេស​កម្ពុជា ជាពិសេស មួយ​ធនាគារ​ស្ថាបនា កាន់តែ​សាមញ្ញ ងាយស្រួល និង​ចំណេញ​ពេលវេលា​។​»

​លោក លឹម អូន បាន​បន្ថែមទៀតថា​៖ «​លោកអ្នក​អាច​បើក​គណនី​ធនាគារ បាន​យ៉ាង​ងាយស្រួល ពី​គ្រប់​ទីកន្លែង ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ តាមរយៈ​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទដៃ (Sathapana Mobile) របស់ ធនាគារ ស្ថាបនា ដែលមាន​នៅលើ​ទូរស័ព្ទដៃ ដោយ​មិនចាំបាច់​ធ្វើដំណើរ ទៅ​សាខា​ធនាគារ​នោះឡើយ​។​»

​ជាមួយ​គណនី​ធនាគារ​អន​ឡាញ អតិថិជន​អាចធ្វើ​ប្រតិបត្តិការ បាន​២៥០​ដុល្លារ ក្នុង​មួយ​ប្រតិបត្តិការ ប៉ុន្តែ​អតិថិជន អាច​ប្ដូរ​គណនី​ប្រភេទ​នេះ ឱ្យទៅជា​គណនី ដែល​អាចធ្វើ​ប្រតិបត្តិការ ជាមួយ​ទំហំ​ទឹកប្រាក់​ធំ​ជាង​មុន បាន​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​ធ្វើដំណើរ​ទៅកាន់​សាខា​ធនាគារ ស្ថាបនា ណាមួយ​ក៏បាន ក្នុងចំណោម​សាខា​ច្រើនជាង ១៧០​ទីតាំង នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ភ្ជាប់​មកជា​មួយ​នូវ​ទូរស័ព្ទដៃ ដែល​បាន​ប្រើពេល​បើក​គណនី​អន​ឡាញ​នោះ ព្រមទាំង​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​ជាការ​ស្រេច​។​

​បន្ថែម​ពីនេះ​ទៀត ចាប់ពី​ថ្ងៃទី​១៣ ខែឧសភា តទៅ ធនាគារ ស្ថាបនា នឹង​ផ្តល់ជូន​អតិថិជន​នូវ​ជម្រើស​ថ្មី​មួយទៀត នោះ​គឺ​ការបើក​គណនី​ធនាគារ តាមរយៈ​ការជួប​ផ្ទាល់​ជាមួយ​បុគ្គលិក​ធនាគារ​ស្ថាបនា ដែល​នឹង​ចុះ​ទៅដល់​គេហដ្ឋាន ឫ​កន្លែងធ្វើការ​របស់​អតិថិជន ដើម្បី​បើក​គណនី​ធនាគារ ជូន​ពួកគាត់​និង​អាច​ដំណើរការបាន​ភ្លាមៗ​តែម្តង​។​

​សូមបញ្ជាក់ថា ធនាគារ ស្ថាបនា ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ទ្រព្យសកម្ម​ស​រុ​ប​លើស ១.៧ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ច្រើនជាង ៤.០០០​នាក់​។ ធនាគារ​យើងខ្ញុំ​ជា​ធនាគារ ដែលមាន​បណ្តាញ​សាខា​ច្រើន​បំផុត​ទី​២ ជាមួយនឹង​ចំនួន​សាខា​ច្រើនជាង ១៧០​ទីតាំង និង​អេ​ធី​អឹម​ជាង ២២០​កន្លែង ដែលមាន​សមត្ថភាព​ពេញលេញ ដូចជា​ដាក់​ប្រាក់ ដក​ប្រាក់ និង​ធ្វើការ​ទូទាត់​ប្រាក់​។ យើងខ្ញុំ​ផ្តល់ជូន​អតិថិជន នូវ​សេវាកម្ម​ធនាគារ​ពេញលេញ រួមមាន សេវា​ឥណទាន​, សេវា​បញ្ញើ សេវា​iBanking សេវា​ធនាគារ​តាម​ទូរស័ព្ទដៃ​, ប័ណ្ណ​ឥណ​ពន្ធ​និង​ឥណទាន​, សេវា​ផ្ទេរប្រាក់​ក្នុង​និង​ក្រៅប្រទេស Western Union ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ផ្សេងៗ​ទៀត​ជាច្រើន​។ លើសពីនេះ ធនាគារ​ក៏បាន​ធ្វើការ​សហការ ជាមួយ​ក្រុមហ៊ុន​ផ្ទេរ និង​ទូទាត់​ប្រាក់​មួយចំនួនទៀត ដូចជា វី​ង ផាយ​ផេ ទ្រូ​ម៉ាន់​នី លី​ហួរ​វេ​លុយ អ៊ី​ម៉ាន់​នី និង​បាគង ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​៕

​ដោយ​៖​កូ​ឡាប

spot_img
×