Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ម្នាក់​បាន​ចម្លង​វីរុស​កូ​រ៉ូ​ណា ដល់ក​ម្មករ ៥៣៣​ នាក់​ទៀត ​ក្នុង​រោងចក្រ ប្រទេស​ហ្គា​ណា​

spot_img

​កម្មករ​ម្នាក់​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​កែច្នៃ​ត្រី ស្ថិតក្នុង​ទីក្រុង Tema ប្រទេស​ហ្គា​ណា បាន​ចម្លង​វីរុស​កូ​រ៉ូ​ណា​ទៅដល់ កម្មករ​ចំនួន ៥៣៣​នាក់​ដែល​បំរើការ​ក្នុង​រោងចក្រ​ជាមួយគ្នា​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធានាធិបតី​ហ្គា​ណា Nana Akufo-Addo កាលពី​ថ្ងៃអាទិត្យ​។​

​អាជ្ញាធរ​ហ្គា​ណា​បានធ្វើការ​រាយការណ៍​ពី​ការផ្ទុះ​វីរុស​នៅក្នុង​រោងចក្រ​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​មិនបាន​ផ្តល់​ពត៌មាន​លំអិត​ឡើយ​។​

​ប្រធានាធិបតី​ហ្គា​ណា ថ្លែងថា “​មនុស្ស​ទាំងអស់​ចំនួន ៥៣៣​នាក់ បាន​ឆ្លង​វីរុស​ក៉​រូ​ណា​ពី​មនុស្ស​ម្នាក់​”​។ លោក​មិនបាន​ផ្តល់​សេចក្តី​ពី​ការផ្ទុះ​រាតត្បាត​ក្នុង​រោគ​ឡើយ ឬក៏​ក្នុង​រោងចក្រ​នោះ​មាន​វិធានការ​សុវត្ថិភាព​យ៉ាងណា​ឡើយ​។​

​លោក​បន្តថា ចំនួន​អ្នក​ឆ្លង ៥៣៣​នាក់​នោះ ស្មើនឹង ១១.៣​ភាគរយ​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​ក្នុងប្រទេស​ដែលមាន ៤.៧០០​ករណី គិត​ត្រឹម​ថ្ងៃអាទិត្យ​ពេលយប់​។ វា​គឺជា​តួលេខ​ឆ្លង​សរុប​ដ៏​ខ្ពស់បំផុត​នៅក្នុង​តំបន់​អា​ហ្វ្រិ​ច​ខាងលិច​។​

​លោក​ក៏បាន​បញ្ជា​ក់ទៀ​ថា មនុស្ស ២២​នាក់​បាន​ស្លាប់ ខណៈដែល​អ្នកជំងឺ ៤៩៤​នាក់​បានជា​សះស្បើយ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។ រហូតមកដល់​ពេលនេះ វីរុស​មរណៈ​នេះ​បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ២៨២.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៤.១០០.០០០​នាក់​ទូទាំង​ពិភពលោក​ ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

 

ប្រភព៖ Channelnewsasia
spot_img
×