Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទា​ហ៊ាន​ឥណ្ឌា និង​ចិន​រងរបួស​ជាច្រើន​នាក់ ក្រោយ​ប៉ះទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​

spot_img

​ទាន​ហ៊ាន​ឥណ្ឌា និង​ចិន​ជាច្រើន​បានធ្វើ​ការងាយ​ប្រហារ​គ្នា នៅក្នុង​ការប៉ះទង្គិច​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពិរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ BBC​។​

​ក្នុងការ​ប៉ះទង្គិច​គ្នា​ដោយ​ដៃ មាន​ទា​ហ៊ាន​ចិន ៧​នាក់ និង​ទា​ហ៊ាន​ឥណ្ឌា ៤​នាក់​រងរបួស​។ ការប៉ះទង្គិច​នោះ​កើតឡើង​នៅ​តំបន់ Naku La ស្ថិតក្នុង​រដ្ឋ​Sikkim នៃ​ព្រំដែន​ជាមួយនឹង​ចិន​។​

​មេបញ្ជាការ​ទា​ហ៊ាន​បានធ្វើការ​ដោះស្រាយ​ជម្លោះ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​ប្រទេស​ទាំងពីរ​បាន​ប្រជែង​គ្នា​ទាមទារ​កាប់​កាប់​លើ​តំបន់​ព្រំដែន​ដែលមាន​ចំងាយ ៣.៤០០​គីឡូម៉ែត្រ​។​

​ពេលខ្លះ​ការ​ការ​ប្រឈម​ដាក់គ្នា​រវាង​ទា​ហ៊ាន​នៃ​ប្រទេស​ទាំងពីរ តាម​ការ​រុញ​ច្រើន និង​ការ​គប់​ដុំថ្ម​ដាក់គ្នា​។​

​ឥណ្ឌា និង​ចិន​បានធ្វើ​សង្គ្រាម​ជាមួយគ្នា​ជុំវិញ​ជម្លោះព្រំដែន​ក្នុង​ឆ្នាំ ១៩៦២​។​

​កាលពី​ឆ្នាំ ២០១៧ ប្រទេស​ទាំងពីរ​ក៏បាន​ប៉ះទង្គិច​គ្នា​ផងដែរ​នៅក្នុង​តំបន់​មួយ ក្រោយពេល​ចិន​ព្យាយាម​ពង្រីក​ផ្លូវ​តាម​ព្រំដែន​នៅ​តំបន់​មាន​ជម្លោះ​។​

​ទោះជា​ប្រទេស​ទាំងពីរ​បាន​បញ្ជូន​ទា​ហ៊ាន​យាមកាម​តាម​ព្រំដែន ការប៉ះទង្គិច​គ្នា​កើត​មានតែ​តាមរយៈ​ការ​វាយតប់​គ្នា និង​ការ​រុញ​ច្រើន​គ្នា​ជាដើម មិនមាន​ការប៉ះទង្គិច​តាមរយៈ​អាវុធ​នោះឡើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×