Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ជំនាញ ប្រាប់​ពលរដ្ឋ​ថា​រដូវវស្សា​មកដល់​ហើយ សូម​ប្រយ័ត្ន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

spot_img

​ភ្នំពេញ ៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ដែល​នឹង​អាច​កើតមាន ជាពិសេស​បណ្តា​ខេត្ត​នៅ​តំបន់ វាលទំនាប ក្នុងនោះ មាន​ជាអាទិ៍​៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ចាប់ពី​ថ្ងៃទី​១៣-១៦ ខែឧសភា​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១១ ខែឧសភា​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ ដែល​អាច​កើតមាន​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ។​

​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា តាមរយៈ​ការតាមដាន ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេតឃើញថា ជ្រលង នៃ​សម្ពាធ​ទាប​បង្កើន​ឥទ្ធិពល មកលើ​ភាគ​ពាយ័ព្យ និង​ខាងជើង​កម្ពុជា​។ នៅ​ថ្ងៃទី​១៥ ខែឧសភា របប​ខ្យល់មូសុង​និរតី​បក់​មកលើ​កម្ពុជា ជាមួយនឹង​ការចាប់ផ្តើម​មកដល់​នូវ​រដូវវស្សា​។​

​ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែឧសភា​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៨ អង្សា​សេ​, សីតុណ្ហភាព​អតិបរមា មាន​ពី ៣៦-៣៩ អង្សា​សេ​។ បណ្តា​ខេត្ត​នៅ​ផ្នែក​ពាយ័ព្យ នឹង​អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​បង្គួរ​។ ឯ​ផ្នែក​ដទៃទៀត អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម​។ ចាប់ពី​ថៃ្ង​ទី​១៥-១៩ ខែឧសភា ភ្លៀង​និង​បន្ត​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​តិច​ទៅ​បង្គួរ​។​

២៖ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ អង្សា​សេ​, សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៨ អង្សា​សេ​។ បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​បង្គួរ​។ ចាប់ពី​ថៃ្ង​ទី​១៥-១៩ ខែឧសភា ភ្លៀង​និង​បន្ត​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ​។​

៣៖ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ អង្សា​សេ​, សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ អង្សា​សេ​។ នឹង​អាចមាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​៕​ដោយ​៖​កូ​ឡាប​


spot_img
×