Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​កូនប្រុស​របស់​មេ​យោធា​ខេត្ត បាញ់បោះ​សេរី ទើប​ធ្លាយ​រឿង​កម្លាំង​អាវុធហត្ថ និង​នគរបាល​បើក​ការស៊ើបអង្កេត​ទីទៃ​ពីគ្នា​

spot_img

បន្ទាយមានជ័យ​៖ មកទល់​ថ្ងៃទី​២៣​មករា​ឆ្នាំ​២០១៨ ទើប​ប្រភព​ព៍​ត័​មាន​ខ្លះ​ព្រម​ទម្លាយ​រឿង​កម្លាំង​កងរាជអាវុធហត្ថ​និង​កង​នគរបាលជាតិ​នៃ​ខេត្តបន្ទាយមានជ័យ​បាន​បើក បញ្ចេញ​លទ្ធផល​ខ្លះ​និង​ថា​បន្ត​ការស៊ើបអង្កេត​ទីទៃ​ពីគ្នា​ករណី​កូនប្រុស​ម្នាក់​របស់លោក​មេ​មេបញ្ជាការ​តំបន់​ប្រតិបត្តិ​សឹក​រង​ខេត្តបន្ទាយមានជ័យ​បាន​បាញ់បោះ​សេរី​កន្លងមក​ថ្មីៗ​នេះ​។​

មន្ត្រី​សមត្ថកិច្ច​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ សន្តិសុខ នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ប្រាប់ CEN ល្ងាច​ថ្ងៃទី​២៣ ខែមករា​ថា​៖ ពិតជា​មានការ​ស៊ើបអង្កេត​ករណី​លោក ភ្ល​ន់ លាង​ហ៊ុន​(​កូនប្រុស​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ភ្ល​ន់ តារា មេបញ្ញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​) បាន​បាញ់បោះ​សេរី​កាលពី​យប់​ម៉ោងជាង​១០ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ចាស់​ឈ្មោះ​ភ្ល​ន់ ហុង (​ឧ​ត្ត​ម​សេនីយ៍​ភ្ល​ន់ តារា​)​ភេទ ប្រុស​អាយុ​ជាង​៥០​ឆ្នាំ នៅ​ភូមិ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ។ គឺ​ធ្វើ​តាំងពី​ថ្ងៃទី​១៩​មករា មក តែ​ស្ថានភាព​ដើម​បាន​ប្រែប្រួល​ខ្លះ​ដោយសារ​ទីតាំង​ស្ថិតក្នុង​បរិវេណ​លំនៅឋាន​អ្នកបង្ក​បាញ់បោះ​។​

ការចុះ​ស៊ើបអង្កេត​នោះ​មកពី ពលរដ្ឋ​ភ័យខ្លាច ផ្អើល​ភ្ញាក់ ហើយ​បាន​ប្តឹង​សមត្ថកិច្ច ព្រោះ​វា​បាន​បំផ្លាញ​ផែនការ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ក្នុង​សហគមន៍​កណ្តាល​ក្រុង​សិរីសោភ័ណ​តែម្តង​។ និង​ក៏ដោយ​សារ​មាន​បញ្ជារ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន បិ​ន មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង ។​

​ចំណែក​នគរបាល​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ​និង​ជំនាញ​សន្តិសុខ​ក្រុង​សិរីសោភ័ណ​ក៏ ព្រម​បង្ហើប​ប្រាប់​CEN​ល្ងាច​ថ្ងៃ​ដដែល​ថា​៖ លោកស្នងការ​បាន​បញ្ជា​អោយកម្លាំង​ចុះ​ត្រួតពិនិត្យ​ទី​កើតហេតុ​នោះ ថា​ជា​ការពិត​ឬ​យ៉ាងណា​ដែល​ពលរដ្ឋ​បាន​តវ៉ា​ថា លោក​ភ្ល​ន់ លាង​ហុង​បាន​បាញ់កាំភ្លើង​ទាំង​បង់​បង្ក​ស្នូរ​និង​ភ័យខ្លាច​យ៉ាងនេះ​?

ពលរដ្ឋ​ដែល​នៅក្បែរ​ទី​កើតហេតុ​អោយ​សមត្ថកិច្ច​ដឹងថា ៖ មាន​រថយន្ត​ទំនើប​មួយគ្រឿង​ដែល​គេ​ស្គាល់​ថា បើកបរ​និង​ជា​របស់​ឈ្មោះ ភ្ល​ន់ លាង​ហ៊ុន ជា​មន្ត្រី​ទាហាន​និង​ជា​ម្ចាស់​ឈ្មោះ​ក្រុមហ៊ុន​ភ្ល​ន់ លាង​ហុង ខូ​អិ​ល​ធី​ឌី បាន​ចូលមកក្នុង​បរិវេណ​ផ្ទះ ហើយ​ឭ​សម្លេង​សម្លុត​ក្តុង​ក្ឌាំង ហើយក៏​លឺស្នូរ​គ្រាប់កាំភ្លើង​ដៃ​ញាបរ​ន្ធា​ន់​ជាច្រើន​គ្រាប់​។​

ពលរដ្ឋ​បន្តថា លុះដល់​ព្រឹក​ថ្ងៃទី​១៩​មករា​២០១៨ ទើប​គេ​ដឹងថា ម្ចាស់​ស្នូ​គ្រាប់​នោះ គឺ​កូនប្រុស​របស់លោក ភ្ល​ន់ ហុង​។​

ករណីនេះ មន្ត្រី​សមត្ថកិច្ច​ជំនាញ​អហ​និង​នគរបាល​អោយដឹងថា​៖ ចំពោះ​ឈ្មោះ​ភ្ល​ន់ លាង​ហ៊ុន​បានគេច​ខ្លួន ពុំ​អាចធ្វើ​ការបំភ្លឺ​បាន​នៅឡើយ​។​

សន្និដ្ឋាន​កន្លងមក​ថា (​នៅផ្ទះ​ចាស់​លោក​ភ្ល​ន់ ហុង​) ពិត​ជាមាន​ផ្ទុះអាវុធ​មែន ។​. តែ​អ្នកបង្ក​ផ្ទុះអាវុធ​នេះ ជា​លោក​ភ្ល​ន់ លាង​ហ៊ុន​ឬ​មិនមែន ជំនាញ​រង់ចាំ​កិច្ចសហការ​បំភ្លឺ​ផ្ទាល់​ពីសា​ម៉ី​ជននេះ​។ តែបើ​មិន​ចូលខ្លួន​មក​បំភ្លឺ​ទេ សមត្ថកិច្ច​មាន​សិទ្ធិ​សុំ​អយ្យការ​ដើម្បី​ចេញ​ដីកាកោះ​អញ្ជើញ ដីកានាំខ្លួន​ឬ​ដល់​ដីការ​ចាប់ខ្លួន​ក៏​ថា​បាន។​

សមត្ថកិច្ច​បន្ថែមថា សាមីខ្លួន​គួរ​សហការ​ជាជាង​គ​ដ​ចវេះ​ពី​ការឆ្លើយ​ដក​បន្ទុក​ឬ​ឆ្លើយ​ដាក់បន្ទុក​។​
សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ទូរស័ព្ទ​របស់​ជនជាប់សង្ស័យនៅ​មិនទាន់​ទំនាក់ទំនង​បាន​។ ឯ​លោក​ឱ​ពុក​នៃ​ឈ្មោះ​នោះ ថា លោក​មិន​បានដឹង​រឿងនេះ​ទេ​៕ ដោយ ៖ បន្ទាយ​

ផ្ទះ លោកភ្លន់ ហុង ដែលពលរដ្ឋថាឭស្នូផ្ទុះអាវុធ

spot_img
×