Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ ១.៣០០ លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​ឆ្លើយតប​តម្រូវការ​អភិវឌ្ឍ​កម្ពុជា​ពី​ឆ្នាំ ២០២១-២០២៣

spot_img

​ភ្នំពេញ​៖ ធនាគារ​អភិឌ្ឍន៍​អាស៊ី ADB គ្រោង​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ ១.៣០០ លាន​ដុល្លារ​អាមេរិក ដែល​នឹងចូលរួម​យ៉ាងសកម្ម ក្នុងការ​ធ្វើយ៉ាងណា​ឱ្យ​ការអនុវត្ត​យុទ្ធសាស្ត្រ ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា ឆ្នាំ​២០១៩-២០២៣ របស់ ADB សម្រេចបាន​ជោគជ័យ ក៏ដូចជា​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​កិច្ច​អភិវឌ្ឍ​របស់​កម្ពុជា តាមរយៈ​កម្មវិធី​/​គម្រោង​អភិវឌ្ឍន៍ និង​ជំនួយ​បច្ចេកទេស (COBP) ឆ្នាំ​២០២១-២០២៣​។ បើ​គិត​ទាំង​សហ​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ រួមជាមួយ​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល កម្មវិធី​/​គម្រោង​អភិវឌ្ឍន៍ និង​ជំនួយ​បច្ចេកទេស​ឆ្នាំ​២០២១-២០២៣ របស់ ADB មាន​ទឹកប្រាក់​ចំនួន​ប្រមាណ ១,៥ ពាន់​លាន​ដុល្លារ​។

​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ADB ដែល​បានផ្តល់​ការជឿទុកចិត្ត និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ​ការអនុម័ត​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ សម្រាប់​ការអភិវឌ្ឍន៍​នានា​នៅ​កម្ពុជា កាន់តែ​ច្រើនជាង​មុន និង​ទាន់ពេលវេលា តាម​សំណើ​របស់​កម្ពុជា ដែល​នឹង​រួមចំណែក​យ៉ាង​ធំធេង ក្នុងការ​អភិវឌ្ឍ​កម្ពុជា សំដៅ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ នៅក្នុង​បរិការណ៍​ជំងឺ​កូ​វីដ​-១៩ នេះ​។ គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតដល់​បច្ចុប្បន្ន ADB បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ដល់​ប្រទេស​កម្ពុជា សម្រាប់​ហិរញ្ញប្បទាន​គម្រោង​អភិវឌ្ឍន៍​នានា មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៣.៤៨៥ លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ ឥណទាន​សម្បទាន​ចំនួន​ប្រមាណ ២.៩៨៣ លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ប្រមាណ ៥០២ លាន​ដុល្លារ​អាមេរិក​។

​ឯកឧត្តម វ​ង្សី វិស្សុត មានប្រសាសន៍ថា ក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩, រាជរដ្ឋាភិបាល​បាន ផ្តល់នូវ​អាទិភាព​ខ្ពស់បំផុត លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ទប់ស្កាត់​ការឆ្លង​, ការចម្លង និង​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន​។ ជាក់ស្តែង​ចំនួន​នៃ​ការឆ្លង​មាន​ត្រឹមតែ ១២២ ករណី​ប៉ុណ្ណោះ ដែល​ភាគច្រើន​នៃ​ការឆ្លង​ជំងឺ​នេះ គឺ​ការ​នាំចូល ឬ​មាន​ប្រភព​ខាងក្រៅ និង​មួយចំនួន​តូច​ជាការ​ឆ្លង​បន្តទៅ​ប្រជាពលរដ្ឋ​ក្នុងស្រុក​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​ក៏​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការជួយ​អន្តរាគមន៍ ដើម្បី​ការរក្សា​លំនឹង​ជីវភាព​ប្រជាជន ពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ ព្រមទាំង​អ្នក​បាត់បង់​ការងារ​តាមរយៈ​ការដាក់ចេញ នូវ​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម​, ការបន្ត​អនុវត្ត​គម្រោង​សាច់ប្រាក់​ពលកម្ម និង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់ និង​ការផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់ក​ម្មករ នៅពេលដែល​រោងចក្រ​ព្យួរ​អាជីវកម្ម​។

​ឯកឧត្តម​មានប្រសាសន៍​បន្តថា កម្មវិធី​/​គម្រោង​អភិវឌ្ឍន៍ និង​ជំនួយ​បច្ចេកទេស​នេះ គឺ​មួយផ្នែក​ជា​សមិទ្ធផល​នៃ​ការពិភាក្សា ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ​រួមគ្នា រវាង​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល និង ADB កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០ និង​មួយផ្នែក​ទៀត គឺជា​ការស្នើសុំ​របស់​រា​ជ​រដ្ឋាភិបាល​បន្ទាន់ និង​ការវិវត្ត​ថ្មីៗ​របស់​កម្ពុជា​ផ្ទាល់​តែម្តង​។ ជាក់ស្តែង កម្មវិធី​គាំទ្រ​ចំណាយ និង​ការឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ២៥០ លាន​ដុល្លារ​អាមេរិក ត្រូវ​បានផ្តល់​ការអនុម័ត​ដោយ​ក្រុមប្រឹក្សាភិបាល ADB កាលពីពេល​ថ្មីៗ​នេះ តាម​សំណើ​បន្ទាន់​របស់​កម្ពុជា​ផងដែរ​។ បន្ថែម​ពីនេះ ក្នុង​កិច្ច​គាំទ្រ​ដល់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​-​មធ្យម (SME) នៅ​កម្ពុជា​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏បាន​ស្នើឱ្យ ADB ពិនិត្យមើល​ការបញ្ចូល​នូវ​សមាសភាព​នៃ​ធានា​ឥណទាន សម្រាប់ SME ទៅក្នុង​គម្រោង​ជំរុញ​ការអភិវឌ្ឍ​ក​សិ​ធុរកិច្ច ប្រកបដោយ​ការប្រកួតប្រជែង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ១១១ លាន​ដុល្លារ​អាមេរិក ដែល​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​គន្លឹះ​របស់ SME​។ ឯកឧត្តម​ក៏បាន​បន្ថែមទៀតថា សម្រាប់​ការគាំទ្រ​ដល់​កិច្ចអភិវឌ្ឍន៍​គម្រោង​វិនិយោគសាធារណៈ​នៅ​កម្ពុជា ដូច​មានចែង​ក្នុង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​គម្រោង​វិនិយោគសាធារណៈ (PIM) រាជរដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​មូលនិធិ​អភិវឌ្ឍន៍​គម្រោង ហើយ​ហិរញ្ញប្បទាន​សម្រាប់​មូលនិធិ​នេះ ក៏ត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង កម្មវិធី COBP នេះ ផងដែរ​៕​ដោយ​៖​សម្ផស្ស​

spot_img
×