Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​បំពេញ​ផង​! តើ​ឡាន​កណ្តាល​នេះ មនុស្ស​ជា​អ្នកបើក ឬ​….?

spot_img

​ភ្នំពេញ​៖ តាម​ការសង្កេត​ឃើញរ​បស់​ខ្ញុំ នៅតាម​បណ្តាញ​សង្គម ឬក៏​ជួប​ដោយផ្ទាល់​ឃើញថា គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​កើតឡើង​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ រងរបួស​ធ្ងន់ និង​ស្រាល គឺ​បង្កឡើង​ដោយ​ការបើកបរ​មិនចេះ​គោរព​ច្បាប់ ក្នុងនោះ​បើក​ហួស​ល្បឿន​កំណត់ បើក​វ៉ា​ជែង បើកបរ​មិនចេះ​យោគយល់​គ្នា និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជាដើម​។​

​ជាក់ស្តែង ដូច​នៅក្នុង​រូបភាព​១​សន្លឹក​នេះ​ជា​គំរូ​ដ៏​អាក្រក់​មួយ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​ឡានធំ​១​គ្រឿង (​កណ្តាល​) មិនដឹងថា ប្រញាប់​ទៅណា​នោះទេ បាន​បើក​វ៉ា​គ្មាន​យល់​ពី​កាលៈទេសៈ​ស្ថានភាព​ដងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​៣​គ្រឿង​សឹងតែ​ប៉ះគ្នា ជាពិសេស​រថយន្ត​១​គ្រឿង ដែល​បើក​បញ្ច្រាសទិស​ចូលមក​ដល់ សឹងតែ​បុក​នឹង​រថយន្ត​បើក​វ៉ា (​កណ្តាល​) នេះ​តែម្តង ឃើញ​ហើយ​ពិតជា​ស្រៀវ​ជំនួស​មែនទែន​។​

​យ៉ាងណាមិញ ក្រោយ​រូបភាព​នេះ​ដែល​បាន​កើតឡើង​នៅ​ផ្លូវជាតិ​លេខ​៥៥ ទាំង​ព្រលឹម​ថ្ងៃទី​៧ ខែឧសភា ត្រង់ចំណុច​បូ​ជនី​ដ្ឋា​ន​អ្នកឧកញ៉ា ឃ្លាំង មឿង នៅ​ខេត្តពោធិ៍សាត់ ត្រូវបាន​បង្ហោះ​ឡើង អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​ផ្ទុះ​ការរិះគន់​ប្រមាថ​ឲ្យ​យ៉ាង​ធ្ងន់ៗ​ថា​៖ «​ប្រញាប់ប្រញាល់​ទៅ​ឋាននរក​, សេរី​កញ្ជះ​គេ​ដាច់​ថ្លៃ​បើកឡាន​តា​ចឹ​ង​ហើយ​, ឡាន​កណ្តាល​នេះ​ប្រហែល​មិនមែន​មនុស្ស​អ្នកបើក​ទេ ខ្ជិល​និយាយ​… »៕ ដោយ​៖ លឹម ហុង​

spot_img
×