Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ពិឃាត​អ៊ីរ៉ង់​បាញ់​មី​ស៊ី​ល​ខុស​បច្ចេកទេស ទៅ​ចំ​នាវា​មួយទៀត​របស់ខ្លួន បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច ២០​នាក់​

spot_img

នាវា​ពិឃាត​របស់​ប្រទេស​អ៊ីរ៉ង់​បានធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល ខុស​បច្ចេកទេស បណ្តាល​ឲ្យ​ចំ និង​លិច​នាវា​មួយទៀត បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ២០​នាក់​ស្លាប់បាត់​បង់ជីវិត​។​

​ការបាញ់​ខុស​បច្ចេកទេស​នោះ​កើតឡើង​ក្នុងអំឡុងពេល ធ្វើ​សមយុទ្ធ​ជើង​ទឹក កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។ នេះ​បើតាម​សេចក្តី​រាយ​ការមិន​ផ្លូវ​ការណ៍​។​

​សេចក្តីរាយការណ៍​បឋម​បាន​អះអាងថា មី​ស៊ី​ល C-802 Noor ត្រូវបាន​បាញ់​ចេញពី​នាវា​ពិឃាត​ឈ្មោះ Jamaran និង​បាន​ហោះ​ខុស​បច្ចេកទេស ទៅ​ចំ​នាវា​ឈ្មោះ Konarak​។​

​របាយការណ៍​បន្តទៀត​ថា មាន​មនុស្ស​ចន្លោះ ៣០ ទៅ ៤០​នាក់​នៅលើ​នាវា Konarak មុនពេល​វា​លិច ដោយសារ​ត្រូវ​គ្រាប់​មី​ស៊ី​ល​។​

​មេបញ្ជាការ​របស់​នាវា Konarak ក៏​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ផងដែរ​។​

​ប្រភពពី​កង​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​បានចាត់ទុក​ហេតុការណ៍​នោះ ជា​កំហុស​មនុស្ស បើទោះជា​មិនទាន់មាន​សេចក្តីប្រកាស​ផ្លូវការ ណាមួយ​ពី​យោធា​អ៊ីរ៉ង់​ក្តី រហូតមកដល់​ពេលនេះ​។​

​ឧបទ្ទវហេតុ​នោះ​កើតឡើង បន្ទាប់ពី​មាន​សកម្មភាព​ច្របូកច្របល់ នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ជាមួយនឹង​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​អា​មេ​រិច​។​

​សូមបញ្ជាក់ថា កាល​ខែ​កម​រា ដើមឆ្នាំ ២០២០​នេះ អ៊ីរ៉ង់​រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង ក្រោយ​យោធា​របស់ខ្លួន បាន​បាញ់​មី​ស៊ី​ល​ច្រឡំ​គោលដៅ បណ្តាល​ឲ្យ​ចំ និង​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែ​ន​មួយគ្រឿង បណ្តាល​ឲ្យ​អ្នកដំណើរ​ទាំងអស់​ចំនួន ១៧៦​នាក់​ស្លាប់បាត់​បង់ជីវិត​។

​ការបាញ់​ច្រឡំ​គោលដៅ​របស់​យោធា​អ៊ីរ៉ង់ កើតឡើង ក្រោយពេល​កងទ័ពអាកាស​របស់​អា​មេ​រិច បានធ្វើការ​វាយប្រហារ​តាម​ដែនអាកាស ផ្តាច់ជីវិត​មេបញ្ជាការ​ជាន់ខ្ពស់ របស់​អ៊ីរ៉ង់​ឈ្មោះ Qasem Soleimani៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ trtworld​

spot_img
×