Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​អាវុធហត្ថ​ខេត្តស្វាយរៀង បង្ហាញមុខ​សង្ស័យ​ចំនួន​៥​នាក់ ដកហូត​ថ្នាំញៀន​ជាង​៧​គីឡូក្រាម និង​កាំភ្លើង​២​ដើម រួម​និង​វត្ថុតាង​មួយចំនួនទៀត​

spot_img

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨​នេះ នៅ​ទីបញ្ជាការដ្ឋាន​នៃ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​១០​នាក់ និង​គ្រឿងញៀន​៧​ក្រាម​គីឡូក្រាម រួម​និង​កាំភ្លើងខ្លី​២​ដើម​។ ការសាកសួរ​ពេញ​មួយថ្ងៃ​នេះ សមត្ថកិច្ច​កង​រាជ​អាវុធ​បាន​បង្ហាញថា​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​មាន​ចំនួន​១០​នាក់ ចំណែកឯ​ថ្នាំញៀន​មាន​ចំនួន​៧​គីឡូក្រាម ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។ ការចូលរួម​ធ្វើតេស្ត​សារធាតុ​ញៀន និង​សាកសួរ​នេះ​មានការ​ចូលរួម​ពី​លោក​ព្រះ​អាជ្ញា​ខេត្តស្វាយរៀង និង​លោក​មេបញ្ជាការរង​កង​រាជ​អាវុធហត្ថ​ខេត្ត កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាយពល​អាវុធហត្ថ​ជាច្រើនរូប​ផងដែរ ហើយ​មេខ្លោង​គ្រឿងញៀន​ដ៏​ធំ​នេះ​មានឈ្មោះ ង៉ូ​វ សុភា​រម្យ អាយុ​៣០​ឆ្នាំ ប្រព្រឹត្តិ​នៅ​សង្កាត់​ផ្សារកណ្តាល​២ រាជធានី​ភ្នំពេញ ពីបទ​រក្សាទុក​និង​ជួញដូរ​គ្រឿងញៀន​រក្សាទុក​ញៀនរ ហូត​ដល់​ទៅ​៧​គីឡូក្រាម​។​

​នៅ​រសៀល​ថ្ងៃ​ដដែល លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បានធ្វើ​សន្និសីទកាសែត​ដោយបាន​បញ្ជាក់ថា ៖ ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ដ៏​ធំ​ពី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នាពេលនេះ​មានការ​ចង្អុលបង្ហាញ​ពី​លោកនាយ​ឧ​ត្ត​ម សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មានការ​សហការ​ពី​កង​រាជ​អា​វធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សមត្ថកិច្ច​នៅ​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់​ដែល​ពាក់​ព​ន្ធ័​រួម និង​ថ្នាំញៀន​សរុប​បាន​ចំនួន​៧.៤២៩.៨​ក្រាម​នេះ ចាត់ទុកជា​ករណី​មួយ​ធំ​មួយ​សម្រាប់​ស្វាយរៀង​ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ព្រះរាជអាជ្ញា​អម​សាលា​កម្លាំង​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិខ្មែរ​ចំនួន ១០​នាក់ នៅ​ចំណុច​សណ្ឋាគារ​មេគង្គ​វី​យូ​ថោ​វ័រ ស្ថិតនៅ​ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ម៉ោង​១១​យប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ​ទាំង ៧​នាក់ រួមមាន ១-​ឈ្មោះ ង្វៀង ធី​ទឿ​ង​អាន ភេទ​ស្រី អាយុ ២១​ឆ្នាំ ជនជាតិ​វៀតណាម​, ២-​ឈ្មោះ ង្វៀង ហុង​ដាំ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​វៀតណាម​, ៣-​ឈ្មោះ ង្វៀង ថៃ​សឺ​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម​, ៤-​ឈ្មោះ ហ្វង់ ហុង​ហ្វី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​វៀតណាម​, ៥-​ឈ្មោះ ជ័យ សុភាព ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ​, ៦-​ឈ្មោះ ពៅ លក្ខិណា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ និង ៧-​ឈ្មោះ ឃិន វិសាល ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ ។ កម្លាំង​ក៏បាន​ចាប់យក​វត្ថុតាង រួមមាន រុក្ខជាតិ​ក្រៀម ២​កញ្ចប់​, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៦​កញ្ចប់​ធំ ទម្ងន់ ៤៩,១ ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច មាន​ទម្ងន់ ១៨៩,៦ ក្រាម​, ខ្សែក​លោហធាតុ​ពណ៌​ខៀវ ១​ខ្សែ​, អាវុធ ១​ដើម ម៉ាក P២៣០ គ្រាប់ ៧ បង់​១, ពិល​ឡាស៊ែ ១, ទូរស័ព្ទ ២​គ្រឿង​, ម៉ូតូ ១​គ្រឿង​, រថយន្ត ១​គ្រឿង​, ប្រាក់ ៨៥០០​ដុល្លារ និង ៤៥០ ០០០​រៀល និង​លុយ​ដុង​មួយចំនួន ។​

​ប្រភព​ដ​ដែរ​បន្តទៀតថា​លុះ​នៅវេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​សហការ​ជាមួយ​កម្លាំង​ប្រឆាំង​បទល្មើស គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​និង​សហការ​ជាមួយនិង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដឹកនាំ​កម្លាំង​ជាច្រើន​នាក់ នាំ​ជនសង្ស័យ​ម្នាក់​មក​បង្ហាញ​ទីតាំង និង​ចុះ​ឆែកឆេរ​ស្ថិតនៅ​ចំណុច​ផ្ទះជួល​មួយកន្លែង ក្នុង​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ របស់​ជនសង្ស័យ​ម្នាក់ទៀត ដកហូត​បាន​ថ្នាំញៀន​ជាង​៥​គីឡូ រួម​និង​អាវុធ​ម៉ាក K59​ចំនួន​១​ដើម​ចំណែក​ជនសង្ស័យ​ម្ចាស់​ថ្នាំ​ញៀ ន​រួម​និង​កាំភ្លើង​ដែល​ដកហូត​បាន​គឺ​បានដឹងខ្លួន​ជាមុន​រត់គេចខ្លួន​បាត់​ស្រមោល ។​

​ក្រោយ​ប្រតិបត្តិការ​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​រួម​និង​វត្ថុតាង គ្រឿងញៀន​ជាង​៧​គីឡូ ក្រាម​និង​កាំ ភ្លើង ចំ នួន​២​ដើម បញ្ជ​ន ទៅកាន់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្តស្វាយរៀង​វិញ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​បន្តទៀត​៕​វ៉ៃ​កូ​

spot_img
×