Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ សាទរ​ចំពោះ​ជំនួប​រវាង​ឥស្សរជន​ខ្មែរ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម កឹម សុខា​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម កឹម សុខា បានទទួល​ជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​គេហដ្ឋាន​របស់លោក ក្នុង​រាជធានី​ភ្នំពេញ​។​

​បើតាម​លោក​ម៊ុ​ត ចន្ថា ជំនួយការ​លោក​កឹម សុខា បាន​ថ្លែងថា ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​សាទរ​ចំពោះ​ជំនួប​រវាង​ឥស្សរជន​ខ្មែរ​ទាំងពីរ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម កឹម សុខា នៅ​ថ្ងៃទី​៥ ខែឧសភា​។ លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​ការជួប​នេះ​ដោយ​ចាត់ទុកថា​ជា​រឿង​វិជ្ជមាន​។​

​ក្នុងជំនួប​នេះ ឯកឧត្តម កឹម សុខា និង​ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​ពិភាក្សាគ្នា អំពី​សុខទុក្ខ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងស្ថានភាព​កូ​វីដ​-១៩ និង​អំពី​ស្ថានភាព​អនាគត​ទៀត​។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃ​ចន្ទ​ទី ១១ ខែឧសភា ឆ្នាំ​២០២០ លោក​កឹម សុខា បាន​លើកឡើងថា ក្នុង​សប្តាហ៍​នេះ ខ្ញុំ​នឹង​ទទួល​ជួប​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​-​ឯកអគ្គរាជទូត នៃ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ សំខាន់ៗ​មួយចំនួន ដែលមាន​ស្ថានទូត​នៅ​ភ្នំពេញ ដោយផ្ទាល់​នៅ​គេហដ្ឋាន​របស់ខ្ញុំ​ជា​បន្តបន្ទាប់​។ ដោយឡែក​ឯកអគ្គរដ្ឋទូត​-​ឯកអគ្គរាជទូត នៃ​ប្រទេស​ជា​មិត្ត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មួយចំនួនទៀត ដែល​មិនមាន​ទីតាំង​ស្ថានទូត​នៅក្នុង​ទឹកដី​កម្ពុជា ស្របពេល​មាន​ជំងឺ​កូ​វីដ​១៩ មិនអាច​មកជួប​ខ្ញុំ​ផ្ទាល់​បាន ក៏បាន​ផ្ញើ​សារ និង​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម​មក​សួរសុខទុក្ខ​ខ្ញុំ​ផងដែរ​។​
០៦ ឧសភា ២០២០

​សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា តែងតែ​ប្រកាន់ខ្ជាប់​នូវ​មនោសញ្ចេតនា​ប្រកបដោយ​ភាតរភាព ព្រហ្ម​វិហារធម៌ និង​ស្មារតី​ខ្មែរ​តែមួយ ជាពិសេស ក្នុង​កាលៈទេសៈ​ដែលមាន​ទុក្ខលំបាក​។​

​ឯកឧត្តម​បាន​អញ្ជើញ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​សព​នៃ​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី មាតា​ក្មេក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​មាតា​បង្កើត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅ​គេហដ្ឋាន​របស់​សម្តេច​តេ​ជោ ក្នុង​រាជធានី​ភ្នំពេញ នៅ​រសៀល ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០​។​

​ឯកឧត្តម​បាន​សម្តែង​នូវ​សមានចិត្ត​ដោយ​ក្តី​ក្តុកក្តួល និង​សោកស្តាយ​ជា​ពន់ពេក​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏ដូចជា​សាច់ញាតិ ចំពោះ​ការបាត់បង់​មាតា​ក្មេក ម្តាយបង្កើត និង​ជីដូន ប្រកបដោយ​ព្រហ្ម​វិហារធម៌​ខ្ពស់ និង​ជាទីគោរព​ស្រឡាញ់​។ ឯកឧត្តម​ក៏បាន​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​សាច់ញាតិ​ផងដែរ​។ ឯកឧត្តម​សូម​ឧទ្ទិស​បួងសួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នកឧញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វីវ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី បាន​អញ្ជើញ​ទៅ​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​នាឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម កឹម សុខា បាន​ជួប​សំណេះសំណាល​គ្នា​អស់​រយៈពេល​ជិត ៥០​នាទី អំពី​សុខទុក្ខ និង​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×