Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ហាម​មន្ត្រីនគរបាល​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ មិនត្រូវ​ឃាត់​អ្នកបើកបរ ដើម្បី​ត្រួតពិនិត្យ​ឯកសារ លើកលែង​តែមាន​អំពើ​ល្មើស ជាក់ស្ដែង​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ហាម​មន្ត្រីនគរបាល​អនុវត្ត រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ទាំងអស់ ដាច់ខាត​មិនត្រូវ​ឃាត់​អ្នកបើកបរ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​ឡើយ លើកលែង​តែមាន​អំពើ​ល្មើស​ជាក់ស្ដែង​ប៉ុណ្ណោះ ដូចជា​មិនមាន​ស្លាក​លេខ មិន​ពាក់មួក​សុវត្ថិភាព មិន​ពាក់​ខ្សែក្រវ៉ាត់ និយាយ​ទូរស័ព្ទ​ពេល​បើកបរ ………​។ ល ។​

ឯកឧត្តម បាន​ជំរុញ និង​ដាក់បទបញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ ពិសេស​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត យកចិត្តទុកដាក់​ដឹកនាំ​ដោយផ្ទាល់​លើ​ការងារ​នេះ និង​ណែនាំ​កម្លាំង​ក្រោម​ឱវាទ​ដែលមាន​ភារកិច្ច​អនុវត្ត​ការងារ​នេះ​គ្រប់​គោលដៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ហាម​ដាច់ខាត​មិនត្រូវ​ឃាត់​អ្នកបើកបរ​យានយន្ត​ដើម្បី​ត្រួតពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ឡើយ លើកលែង​តែមាន​អំពើ​ល្មើសច្បាប់ នឹងត្រូវ​អនុវត្តតាម​គោលការណ៍​ថ្នាក់ដឹកនាំ​ដែល​បានកំណត់ “​ម៉ូតូ​០៧​ចំណុច​,​ឡាន​០៩​ចំណុច​” ក្នុង​កិច្ចប្រតិបត្តិការ​បំពេញ​ភារកិច្ច​មន្ត្រីនគរបាល​ទាំងអស់​ត្រូវគោរព​ក្រមសីលធម៌ ទន់ភ្លន់ ម៉ឺងម៉ាត់ យោគយល់ និង​ស្លៀកពាក់​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ ព្រម​ជាមួយនឹង​ការយកចិត្តទុកដាក់​ទៅលើ​ការអនុវត្ត​វិធាន​អនាម័យ​ដើម្បី​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩​។​
​ឯកឧត្តម​បាន​សង្កត់ធ្ងន់​ទៅលើ​មន្ត្រីនគរបាល​ទាំងឡាយណា​ដែល​អនុវត្ត​ខុស​វិជ្ជាជីវៈ និង​បទបញ្ជា​ទាំងឡាយ​របស់​ថ្នាក់ដឹកនាំ និង​បាន​ព្រមាន​ចាត់វិធានការ​អនុវត្ត​វិន័យ​។ ម្យ៉ាងទៀត ក្នុងនាម​ជាម​ន្ត្រី​អនុវត្ត​ត្រូវ​ធ្វើជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ ផ្សព្វផ្សាយ​វិធានការ ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កាលពីពេល​កន្លងទៅ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានស្នើ​ទៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យឡើងវិញ​ការបំពាក់​ផ្លាកលេខ​លើ​យានយន្ដ​កែច្នៃ ព្រោះ​នៅពេលនេះ​យានយន្ដ​កែច្នៃ មិនទាន់មាន​បំពាក់​ផ្លាកលេខ​ត្រឹមត្រូវ​នោះទេ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់​ច្បាស់​ថា មន្ដ្រីនគរបាល​ចរាច​រណ៍ មិន​ផាកពិន័យ ចំពោះ​យានយន្ដ​ដឹក​កសិផល​ទាំងអស់​នោះទេ​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​បានបញ្ជាក់​ហើយ​ថា យើង​មិនទាន់​អនុវត្ត​រឹតបន្ដឹង​ទៅលើ​ពួកគាត់​ទេ យើង​ទុកពេល​ឲ្យ​ក្រសួង​សាធារណការ បន្ដ​ការសិក្សា និង​ពិនិត្យ​លើ​ការធ្វើ​ផ្លាកលេខ​ជូន​ពួកគាត់​សិន​។ ដូច្នេះ​យើង​អនុគ្រោះ​ប្រភេទ យានយន្ដ​កែច្នៃ​ដឹក​កសិផល របស់​ប្រជាពលរដ្ឋ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែឧសភា ឆ្នាំ​២០២០​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅ​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ​។​

​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ មានការ​ចូលរួម​ពី អគ្គ​ស្នងការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ស្នងការ​-​ស្ន​ការរង​ទទួល​ផែន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​រាជធានី​-​ខេត្ត ៕​ដោយ​៖​កូ​ឡាប​


spot_img
×