Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី (AIAI) នឹង​បញ្ចប់​ការសាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០២៣

spot_img

ឯកឧត្តម នាយ​ឧ​ត្ត​ម សេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល បាន​ជួប​លោក លូ វី (Lu Wei) ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី (AIAI) និង​សហការី ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​ព្រឹក​ថ្ងៃទី​១១ ឧសភា​នេះ​។​

​ក្នុងជំនួប ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បានលើកឡើង​អំពី កិច្ចសហប្រតិបត្តិការ​ជិតស្និត​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាលប្រទេស​ចិន ដោយ​ប្រទេស​កម្ពុជា​ប្រកាន់​ភ្ជាប់​នូវ​គោលនយោបាយ ប្រ​ទស​ចិន​តែមួយ និង​ជាពិសេស​បើទោះបី ក្នុងពេល​ប្រទេស​ចិន​កំពុងមាន​ជម្ងឺ COVID19 ក្តី រដ្ឋាភិបាល​ប្រទេស​ចិន​បានទទួល​នូវ​ការធ្វើ​ទស្ស​កិច្ច​ផ្លូវការ ពី​សំណាក់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលជា​ការបញ្ជា​ក់នូវ​ចំណងមិត្តភាព​ពិសេស ស្គាល់​មិត្ត​ល្អ ក្នង​គ្រា​លំបាក ។

ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា ក្នុងនាម​ថ្នាក់ដឹកនាំ របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី តែងតែ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ជម្រុញ​ដំណើរ​សារ​សង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ទៅតាម​ផែនការ​ដែល​បានកំណត់​។

​លោក លូ វី (Lu Wei) ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ (AIAI) បាន​ថ្លែងអំណរគុណ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ អនុញ្ញាតិ​ឱ្យ រូបលោក និង​សហការី​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ ។

​លោក លូ វី (Lu Wei) បាន​រាយ​ការ​ណ៏​អំពី​វឌ្ឍនភាព​ការងារ​ថា ពេល​បច្ចុប្បន្ននេះ​ក្រុមហ៊ុន បាន​កំពុង​ចាប់ផ្តើម​ដំណើរការ​សាងសង់​អាកា​ស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ចាប់តាំងពី​ថ្ងៃទី ១៥ ខែ​មិនា ឆ្នាំ​២០២០ មក​ម្លេះ និង​គ្រោង​បញ្ចប់​ការសាងសង់​ឱ្យ​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០២៣ ដោយ​ប្រើ​ពេលវេលា​ទាំងអស់​រយៈពេល ៣៦ ខែ​។

​ចំពោះ​ដំណើរការ​សាងសង់​ក្រុមហ៊ុន​បាន​សហការ​យ៉ាង​ជិតស្និត​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស​របស់​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ដោយ​ផ្តោត​សំខាន់​ទៅនឹង​ការបំពាក់​ឧ​បករ​ណ៏​បច្ចេកទេស និង​រចនាបទ​អាកាសយានដ្ឋាន​។

​ឯកឧត្តម នាយ​ឧ​ត្ត​ម សេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល បាន​ជម្រុញ និង​ឯកភាព​ឱ្យ ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ (AIAI) និង​ក្រុមការងារ​បច្ចេកទេសរ​បស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ី​ធ្វើការ​សហការគ្នា​ជាប្រចាំ ដើម្បី​ត្រូតពិនិត្យ​ការងារ ប​ញ្ហ​ប្រឈម រក​ដំ​នោះ​ស្រាយ និង​ឱ្យមាន​ការរៀបចំ​ប្រជុំ​ជា​រៀងរាល់​ថ្ងៃទី ២៥ ប្រចាំខែ ដើម្បី ពិនិត្យ លើ​វ​ន្ឍ​នភា​ព​ការងារ​បច្ចេកទេស និង​ការសាងសង់​អាកាសយាន​ដ្ឋា​ន​៕

ដោយ ៖ វីដា

spot_img
×