Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរ​ពុំ​ប្រកាន់​ស្តាំ បណ្តាលឱ្យ​ម៉ូតូ​២​គ្រឿង បុក​គ្នា របួសធ្ងន់ ៣​នាក់ នៅ​ស្រុក​រមាសហែក​

spot_img

​ខេត្តស្វាយរៀង​៖ បុរស​ចំនួន​៣​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​ម៉ូតូ បើកបរ​មិន​ប្រកាន់​ស្តាំ ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​១៥​នាទី​យប់ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០ លើផ្លូវ​ខេត្ត​លេខ​3131​ក្រាល​ក្រួស​ក្រហម ត្រង់ចំណុច​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ ជនរងគ្រោះ​ទី​១ ឈ្មោះ​ស បុរស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក HONDA.C125 ស៊េរី 2010 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង​1D.1042 បើក​ពី​ទិស​ខាងលិច មក​កើត​(​ពាក់មួក​សុវត្ថិភាព​)​។ ទី​២ ឈ្មោះ ម៊ី ចាន់នី ភេទ​ប្រុស អាយុ​25​ឆ្នាំ រស់នៅ​ភូមិ​អក​មូល ឃុំ​ម្រាម ស្រុក​រមាសហែក ជា​អ្នកបើក​ម៉ូតូ​ម៉ាក HONDA.C125​ស៊េរី​2013 ពណ៌​ខ្មៅ ផ្លាកលេខ​កណ្តាល 1Q 6663 បើក​ពី​ទិសខាងកើត​ទៅ​លិច (​ពាក់មួក​សុវត្ថិភាព​) មាន​ឌុប​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ច​ន ឆៃ ភេទ​ប្រុស អាយុ​25​ឆ្នាំ រស់នៅ​ភូមិ​ដងក្តារ ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក​។​

​ប្រភព​ដដែល​បាន​បន្តថាៈ ករណីនេះ​គ្រោះថ្នាក់​មនុស្ស​នាក់ ធ្ងន់​១​នាក់ គឺ​ឈ្មោះ ស បុរស់ បច្ចុប្បន្ន​អ្នករងគ្រោះ ត្រូវបាន​បងប្អូន​បញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។ រីឯ​២​នាក់​ទៀត សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក​។ ហើយ​មូល​ហេតុដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ខាងលើនេះ គឺ​បណ្តាលមកពី​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​2013 បើកបរ​ពុំ​ប្រកាន់​ស្តាំ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×