Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន ចំនួន​៥​នាក់ បន្ថែមទៀត ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​ពី​ជន​ជាតិចិន​ដូចគ្នា ត្រូវ​នគរបាល​បង្ក្រាប​

spot_img

ភ្នំពេញ ៖ នគរបាល​បង្ក្រាប​ជន​ជាតិចិន​បន្តបន្ទាប់ ក្រោយពី​ជនសង្ស័យ​មាន​ចំនួន​៨​នាក់ ដែល​ចាប់​ជនរងគ្រោះ​ជម្រិត​ទារលុយ​២០​ម៉ឺន​យ័ន តែ​ពេលនេះ​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ ឃាត់​បាន​សរុប​ចំនួន​ជនសង្ស័យ​៥​នាក់ បន្ថែមទៀត នា​ព្រឹក​ថ្ងៃទី​១០ ខែ ឧសភា ឆ្នាំ ២០២០ នៅ​ចំណុច ផ្លូវ​ព្រះ​ន​រោ​ត្ដម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​


​ជនសង្ស័យ​ឈ្មោះ វិ​ន តៃ អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ និង​អ​សយ​ដ្ឋា​ន មិន​ស្គាល់ ។

​ជនរងគ្រោះ ឈ្មោះ លី ឈិន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អ៊ូ​ឆឹង ស្នាក់នៅ​បុរី​អេ​លី​ហ្សេ ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​បង្ក្រាប​បុរស​ជនជាតិ​ចិន ជនសង្ស័យ​ម្នាក់ ជា​បក្ខពួក​ចំណោម​៨​នាក់ ករណី​ចាប់​បង្ខាំង​និង​ចាប់​មនុស្ស​ជម្រិត​ទារប្រាក់​២០​ម៉ឺន​យ័ន យកមក​សាក​សួរនាំ នៅ​ព្រហ្មទណ្ឌ​ខណ្ឌ រួច​ជនសង្ស័យ​ក៏បាន​ឆ្លើយ​សារភាព​ប្រាប់ថា កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ​៤​នាក់​មុន គឺជា​បក្ខពួក​ខ្លួន​មែន ។​

​លោក ផន អូន អធិការរង​ខណ្ឌចំការមន បាន​បញ្ជាក់ថា ជនសង្ស័យ​សរុប​៥​នាក់ កម្លាំង​នគរបាល​យើង​ឃាត់​បាន​៣​នាក់ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​បាន​២​នាក់ ក្នុងនោះ​មាន​អាវុធ​ខ្លីម៉ាក K ៥៩ ចំនួន​១​ដើម ចំណែក​បុរស​សង្ស័យ ដកហូត​បានកូន​កាំបិត​ចុច​ចំនួន​១ និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ហើយ​បក្ខពួក​សេសសល់ នឹង​ខិតខំ​ស្រាវជ្រាវ​បង្ក្រាប​បន្ថែមទៀត ៕​ដោយ​៖​កូ​ឡាប​

spot_img
×