Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី សម្តេច​យាង​មកដល់​មាតុភូមិ​វិញ​ហើយ​

spot_img

​ភ្នំពេញ​៖ នា​វេលា​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​មាតុភូមិនិវត្តន៍ មកដល់​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ព្រះរាជ​សុវត្ថិភាព តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន បន្ទាប់ពី​ស្តេចយាង​គង់ប្រថាប់​ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព ក្នុង​រដ្ឋធានី​ប៉េកាំង នា​រយៈពេល​ជាង ១​ខែ​កន្លងទៅ ។

​ក្នុងឱកាស​ដ៏​វិសេសវិសាល​នោះ​មានការ​យាង និង​អញ្ជើញ​ថ្វាយ​ព្រះរាជ​បដិសណ្ឋារកិច្ច​ពី​សំណាក់​ព្រះរាជវង្សានុវង្ស ឥស្សរជន​ជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជាច្រើនរូប​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×