Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​១១ នៃ​ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក មាន​យានយន្ត ចំនួន​១.២២៩​គ្រឿង ល្មើសច្បាប់ ស្មើនឹង​១.២៣២​ករណី ត្រូវបាន​ផាកពិន័យ​

spot_img

​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានប្រកាសថា នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០​នេះ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក មាន​យានយន្ត ចំនួន​១.២២៩​គ្រឿង ល្មើសច្បាប់ ស្មើនឹង​១.២៣២ ករណី ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស ។​

​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​បង្ហាញថា ក្នុងចំណោម​យានយន្ដ​ទាំង​១.២២៩​គ្រឿង​នេះ មាន​ម៉ូតូ​ចំនួន ៨៩៤​គ្រឿង ល្មើសច្បាប់ ស្មើនឹង ៨៩៤​ករណី និង​រថយន្ដ ចំនួន ៣៣៥​គ្រឿង ល្មើសច្បាប់ ស្មើនឹង ៣៣៨​ករណី ។​

​ក្នុងនោះ​អំពើ​ល្មើស​ភាគច្រើន បើកបរ​ម៉ូតូ​អត់​មួកសុវត្ថិភាព ដោយឡែក សម្រាប់​អ្នកបើករថយន្ដ អំពើ​ល្មើស​រួមមាន មិន​ពាក់​ខ្សែក្រវ៉ាត់​, ល្មើស​ល្បឿន ។​

​ដោយឡែក​ក្នុង​រយៈពេល​១១​ថ្ងៃ នៃ​ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក មាន​យានយន្ត ចំនួន​១៩.៦៧៩​គ្រឿង ល្មើសច្បាប់ ស្មើនឹង​២០.៣៩២​ករណី ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស ។​

​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​បង្ហាញថា ក្នុងចំណោម​យានយន្ដ​ទាំង​១៩.៦៧៩​គ្រឿង​នេះ មាន​ម៉ូតូ​ចំនួន​១៤.៤៩៧​គ្រឿង ល្មើសច្បាប់​ស្មើនឹង​១៥.២៣៤​ករណី និង​រថយន្ដ ចំនួន ៥.១៨២​គ្រឿង ល្មើសច្បាប់ ស្មើនឹង ៥.១៥៨​ករណី ។​

​ក្នុងនោះ​អំពើ​ល្មើស​ភាគច្រើន អត់​មួកសុវត្ថិភាព​, អត់​កញ្ចក់ និង​ជិះ​ប​ញ្ជ្រា​ស ។ ដោយឡែក សម្រាប់​អ្នកបើករថយន្ដ អំពើ​ល្មើស​រួមមាន មិន​ពាក់​ខ្សែក្រវ៉ាត់​, ល្មើស​ល្បឿន​,​ប័ណ្ណបើកបរ ដឹក​លើស​ចំណុះ​, និង​ផ្ទុកទំនិញ​លើស ផ្លាកលេខ ភ្លើង ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១១​ថ្ងៃនេះ ថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ។ អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ រយៈពេល​១១​ថ្ងៃនេះ ៕​ដោយ​៖​កូ​ឡាប​

spot_img
×