Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ឧ​ទ្យា​នុ​រក្ស ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ដោយ​ឃាត់ មនុស្ស​និង​រឹបអូស​សម្ភារ កំពុង​កាប់បំផ្លាញ​ព្រៃឈើ និង​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​

spot_img

​ខេត្តព្រះវិហារ​៖​ក្រសួងបរិស្ថាន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​និង​ថ្ងៃទី ១១ ខែឧសភា​ឆ្នាំ ២០២០​នេះ​បានដឹងថា​​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​ច្រក​៩១ ស្នាក់ការ​កា​ប៉ុក និង​ស្នាក់ការ​ថ្មកែវ នៅ​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ភូមិសាស្ត្រ​ខេត្តព្រះវិហារ បាន​ចុះ​ល្បាត​ទៅតាម​គោលដៅ​ចំណុច​ដំណាក់​ជ្រៃ ចំណុច​អូរ​ស្កា​ច និង​ចំណុច​អូ​រកា​ប៉ុក​លើ ដកហូត​រណារយន្ត​សរុប ៥​គ្រឿង អាវុធ​កែច្នៃ ១​ដើម អន្ទាក់​ខុសច្បាប់​សរុប ១១២​ខ្សែ និង​មួង​ដាក់​ស្វា ៣​ខ្នង ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០​។

​ដោយឡែក គោលដៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្រុមមន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការពើក សហការ​ជាមួយ​លោក​មេឃុំ​រៀបរយ និង​កម្លាំង​សហគមន៍​តំបន់ការពារធម្មជាតិ​បង្ក​ន​សែន​ជ័យ បាន​ចុះ​ល្បាត​ដល់​ចំណុច​ប្រឡាយ​រមាស ចំណុច​អូរ​គោល​ត្រង់ និង​ចំណុច​អូរ​ផ្លា​យ ស្ថិតនៅ​ភូមិ​បង្ក​ន ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ ដកហូត​រណារយន្ត​សរុប ៣​គ្រឿង និង​អាវុធ​កែច្នៃ ១​ដើម ដោយ​វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់​ការពើក​។​

ចំណែក​នៅ​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ក្រុមមន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​តា​កឹង បាន​ចុះ​ល្បាត​នៅ​ចំណុច​អូរ​ក្រញូង ជួប​បទល្មើស​បរបាញ់​សត្វ​ខុសច្បាប់ ប្រើប្រាស់​អាវុធ​កែច្នៃ ២​ដើម កាំភ្លើង​ខ្យល់ ១​ដើម ដោយ​វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​តា​កឹង និង​នៅឯ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង នា​ថ្ងៃ​ដដែល ក្រុមការងារ​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស សហការ​ជាមួយ​កម្លាំង​សហគមន៍​តំបន់ការពារធម្មជាតិ​អូ​ចាក់​ឣ​ង្រែ បាន​ចុះ​ល្បាត​ដល់​ចំណុច​មួយ ស្ថិតនៅ​ភូមិ​បាក់​កាំ ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបាន​បំផ្លាញ​ទ្រុង​ដាក់​យក​សត្វ​ស្វា​ចំនួន ២​កន្លែង​។​

​មន្ទីរ​បរិស្ថាន​ខេត្ដ​ព្រះវិហារ បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​តំបន់ការពារធម្មជាតិ​ចំនួន ៣ គឺ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែនជម្រកសត្វព្រៃ​ព្រះ​រកា និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង បាន​បែងចែក​ក្រុម​ចុះ​ល្បាត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅតាម​គោលដៅ​របស់ខ្លួន​។ នៅ​គោលដៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ល្បាត​នៅ​ចំណុច​ត្រពាំង​គគី ចំណុច​ស្រះ​បី ចំណុច​ត្រពាំង​រៀម​ស្នូល ចំណុច​ប្រឡាយ​ខ្មោច ចំណុច​ស្រែ​ក្រោម ចំណុច​វាល​ស្រឡៅ និង​ចំណុច​ត្រពាំង​ប្រើស ជា​លទ្ធផល បាន​ដកហូត​រណា​យន្ត សរុប​ចំនួន ៦​គ្រឿង កាំភ្លើង​កែច្នៃ ៣​ដើម និង​បាន​សារ​អន្ទាក់ ចំនួន​២ ដើម្បី​យក​វត្ថុតាង​ទាំងអស់​មក​រក្សាទុក​នៅ​ស្នាក់ការ​ស្រែ​វាល​។ ដោយឡែក នៅ​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ល្បាត​ទៅតាម​គោ​ដៅ​ចំណុច​ជាំ​ប្រទាល ជួប​បទល្មើស​អារឈើ ប្រើប្រាស់​រណា​យន្ត ២​គ្រឿង និង​បទ​ល្លើស​បរបាញ់​សត្វព្រៃ​ខុសច្បាប់ ប្រើប្រាស់​អាវុធ​កែច្នៃ ១​ដើម ដោយ​វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​អូរ​កក់​។ ចំណែកឯ នៅ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ត្បែង ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ល្បាត​ដល់​ចំណុច​អូ​ចាក់អង្រែ ដោយបាន​បំផ្លាញ​ទ្រុង​អន្ទាក់​ដាក់​យក​សត្វ​ស្វា ៣​កន្លែង​៕​ដោយ​៖​កូ​ឡាប​


spot_img
×