Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប យល់ថា ជំនួប​រវាង​ឥស្សរជន​ខ្មែរ​ទាំងពីរ ជា​វិជ្ជមាន​ជា​ជំហាន​ទី​១

spot_img

​ភ្នំពេញ​៖ រសៀល​ថ្ងៃ​ចន្ទ ទី​១១ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម កឹម សុខា បានទទួល​ជួប​លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​គេហដ្ឋាន​របស់លោក ក្នុង​រាជធានី​ភ្នំពេញ​។

​លោក​កឹម សុខា បាន​ថ្លែងថា បន្ទាប់ពី​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ព្រឹក​មិញ​នេះ ខ្ញុំ​ក៏បាន​ទទួល​ជួប​ជាមួយនឹង​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​(EU)​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​គេហដ្ឋាន​របស់ខ្ញុំ នា​វេលា​ម៉ោង ៣​រសៀល ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ នេះ​ផងដែរ​។​

​លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​របស់ លោក កឹម សុខា បាន​បញ្ជាក់ថា លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​សាទរ​ចំពោះ​ជំនួប​រវាង​ឥស្សរជន​ខ្មែរ​ទាំងពីរ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម កឹម សុខា នៅ​ថ្ងៃទី​៥ ខែឧសភា ដោយ​យល់ថា​ជា​វិជ្ជមាន​ជា​ជំហាន​ទី​១ (positive first step)​។​

​ក្នុងជំនួប​នេះ ឯកឧត្តម កឹម សុខា និង លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​ពិភាក្សាគ្នា អំពី​សុខទុក្ខ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន និង​ទៅ​អនាគត​៕ ដោយ​៖​កូ​ឡាប​

spot_img
×